ទិដ្ឋាការមាសរបស់ឥណ្ឌូនេស៊ី ទាក់ទាញអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិ ប៉ុន្តែបង្កើនក្តីកង្វល់នៃការលាងលុយកខ្វក់, ធ្វើឲ្យផ្ទះឡើងថ្លៃ
ប្រទេសឥណ្ឌូណេស៊ី មានបំណងទាក់ទាញវិនិយោគិនដែលមានទ្រព្យសម្បត្តិ ជាមួយនឹងកម្មវិធីទិដ្ឋាការមាសថ្មីរបស់ខ្លួន ប៉ុន្តែក្រុមអ្នកវិភាគបានព្រមានថា គោលនយោបាយនេះ អាចទាញយកការលាងលុយកខ្វក់ឆ្លងព្រំដែន និងជំរុញឱ្យលំនៅដ្ឋានឡើងថ្លៃ។ សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា គម្រោងទិដ្ឋាការនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនបរទេសក្នុងការវិនិយោគ និងរួមចំណែកទ្រព្យសម្បត្តិ បំណិន ឬភាពជំនាញរបស់ពួកគេ ដល់ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ ក្រុមវិនិយោគិនជាបុគ្គល ត្រូវតែបង្កើតក្រុមហ៊ុនមួយ ដែលមានតម្លៃ 2.5 លានដុល្លារអាមេរិក ដើម្បីទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ ឬ 5 លានដុល្លារទទួលបានទិដ្ឋាការរយៈពេល១០ឆ្នាំ។ ជាជម្រើស ពួកគេអាចធានាបាននូវការអនុញ្ញាតរយៈពេល 5 ឆ្នាំ ឬ 10 ឆ្នាំ ដោយដាក់ប្រាក់យ៉ាងហោចណាស់ 35ម៉ឺនដុល្លារ និង 70ម៉ឺន ដុល្លារតាមចំនួនឆ្នាំទាំងនេះ។ ប្រាក់នេះ អាចត្រូវបានដាក់ជាប្រាក់បញ្ញើ ឬប្រាក់ដែលប្រើដើម្បីទិញមូលបត្របំណុលរដ្ឋាភិបាលឥណ្ឌូនេស៊ី និងភាគហ៊ុនក្រុមហ៊ុនរដ្ឋ។ ទិដ្ឋាការមាសប្រភេទមួយផ្សេងទៀត អនុញ្ញាតឱ្យបុគ្គលទាំងឡាយស្នាក់នៅ៥ឆ្នាំ ដោយដាក់ប្រាក់បញ្ញើចំនួន 13ម៉ឺន ដុល្លារនៅក្នុងធនាគារដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងទិញអាផាតមិន១ ដែលមានតម្លៃចាប់ពី 1លានដុល្លារឡើងទៅ។ សម្រាប់វិនិយោគិនសាជីវកម្ម តម្រូវឲ្យធ្វើការវិនិយោគ 25លានដុល្លារ ទើបទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ […]
ក្រុមហ៊ុន Xiaomi ទិញទីតាំងតម្លៃ $116 លាន សម្រាប់ផលិតរថយន្តអគ្គិសនី ក្នុងក្រុងប៉េកាំង
ក្រុមហ៊ុនបច្ចេកវិទ្យាចិន (សៀវម៉ី) Xiaomi បានទិញដីមួយកន្លែងក្នុងទីក្រុងប៉េកាំងក្នុងតម្លៃ 842 លានយួន (ប្រមាណ $116 លានអាមេរិក) ដើម្បីពង្រីកការផលិតរថយន្តអគ្គិសនី បន្ទាប់ពីជោគជ័យក្នុងការចាប់ផ្តើម នៃរថយន្តស៊េរីទំនើបរបស់ខ្លួន។ យោងតាមឯកសារដែលបានចេញផ្សាយដោយគណៈកម្មការផែនការ និងធនធានធម្មជាតិក្រុងប៉េកាំង ឲ្យដឹងថា ដីទំហំ 53 ហិកតានោះ មានទីតាំងនៅជិតរោងចក្ររថយន្តអគ្គិសនី (EV) ដែលមានស្រាប់របស់ក្រុមហ៊ុន Xiaomi នៅក្នុងសង្កាត់ Yizhuang នៃរដ្ឋធានីនេះ។ ឯកសារនេះ បាននិយាយថា ដីនេះ ត្រូវបានទិញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi គឺក្រុមហ៊ុន Xiaomi Jingxi Technology ហើយនឹងត្រូវបានប្រើសម្រាប់ “ការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តទំនើប និងរថយន្តឆ្លាតវៃថាមពលថ្មី”។ ក្រុមហ៊ុន Xiaomi បានចូលទីផ្សាររថយន្តក្នុងខែមីនា ដោយរថយន្តគំរូដំបូង SU7 មានតម្លៃ 215,900 យួន ជាជំហានដំបូង នៅក្នុងផែនការ 10 ពាន់លានដុល្លាររបស់នាយកប្រតិបត្តិ ឡី ជុន (Lei Jun) ដើម្បីក្លាយជាកម្លាំងដ៏សំខាន់ នៅក្នុងទីផ្សាររថយន្តអគ្គិសនី […]
តម្លៃប្រេងហក់ឡើង ខណៈការសម្លាប់មេដឹកនាំហាម៉ាស់ បង្កហានិភ័យដល់ភូមិសាស្ត្រនយោបាយ
តម្លៃប្រេង បានហក់ឡើងបន្ថែមពីលើការឡើងថ្លៃមុននេះ បន្ទាប់ពីក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន ដោយបានបង្កភាពតានតឹងនៅក្នុងតំបន់១ ដែលផលិតប្រេងឆៅ ប្រមាណ១/៣ នៃប្រេងឆៅរបស់ពិភពលោក។ ប្រេងឆៅ Brent បានឡើងដល់ជិត $80 ក្នុងមួយធុង បន្ទាប់ពីធ្លាក់ចុះ 4.5% កាលពី៣វគ្គមុន ដោយតម្លៃនៅ West Texas Intermediate ប្រហែលជា $76។ ក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន លោក អ៊ីស្មែល ហានីយ៉េះ(Ismail Haniyeh) នៅក្នុងការវាយប្រហារផ្លូវអាកាសមួយ នៅអ៊ីរ៉ង់។ ទង្វើនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារមុននេះ ដោយអ៊ីស្រាអែលលើក្រុងបេរូត ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ ហេសបូឡា១រូប។ ជម្លោះនោះ មានការកើនឡើង តាំងពីចុងសប្តាហ៍មុន នៅពេលដែលការវាយប្រហាររបស់ក្រុមហេសបូឡាមួយ នៅតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានសម្លាប់ក្មេងចំនួន 12 នាក់ ដែលអាចបង្កគ្រោះថ្នាក់ជាសក្តានុពលចំពោះកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្ត រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ក្រុមពាណិជ្ជករប្រេង បាននឹងកំពុងវាយតម្លៃពីហានិភ័យនោះ […]
ក្រុមហ៊ុនវិនិយោគ Temasek របស់សិង្ហបុរី នឹងវិនិយោគ $30ពាន់លាន នៅអាមេរិកក្នុងរយៈពេល 5 ឆ្នាំ
ក្រុមហ៊ុនវិនិយោគ Temasek Holdings Pte Ltd ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសសិង្ហបុរីគ្រោង នឹងវិនិយោគ $30ពាន់លាន នៅក្នុងទីផ្សារសហរដ្ឋអាមេរិកក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ នៅតែប្រយ័ត្នប្រយែងក្នុងការដាក់ប្រាក់ រកស៊ីនៅប្រទេសចិន។ លោកស្រី Jane Atherton ប្រមុខក្រុមហ៊ុន Temasek ប្រចាំអាមេរិកខាងជើង បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ពីថ្ងៃច័ន្ទថា៖ “ទ្វីបអាមេរិក នឹងក្លាយជាអ្នកទទួលដើមទុនដ៏ធំបំផុត” ។ ការវិនិយោគរបស់ក្រុមហ៊ុន Temasek នៅអាមេរិកខាងជើង និងអាមេរិកខាងត្បូង បានវ៉ាដាច់ប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជិត១ទសវត្សរ៍ ក្នុងឆ្នាំនេះ។ ការវិនិយោគនៅទ្វីបអាមេរិកពេលនេះ មានចំនួន 22% ឬ $63 ពាន់លាន នៃផលប័ត្ររបស់ខ្លួន។ ការវិនិយោគរបស់ចិន មានចំនួន 19% នៃផលប័ត្រនេះ ហើយការវិនិយោគនៅសិង្ហបុរីផ្ទាល់ មានចំនួន 27%។ ក្រុមហ៊ុនវិនិយោគនេះ បានត្រួតត្រាលើទ្រព្យសម្បត្តិចំនួន $389 ពាន់លានដុល្លារសិង្ហបុរី ($289 ពាន់លាន) គិតត្រឹមខែមីនា កើនឡើងពី $382 ពាន់លានដុល្លារសិង្ហបុរី […]
គ្រួសារអ្នកមានជាច្រើននៅហុងកុង លក់ភូមិគ្រឹៈខាតច្រើន ដើម្បីដោះបំណុល
គ្រួសារអ្នកមានមួយចំនួននៅហុងកុង ត្រូវបានជាប់ផុងនៅក្នុងការធ្លាក់ចុះនៃអចលនទ្រព្យក្នុងក្រុងនេះ បន្ទាប់ពីលក់ផ្ទះប្រណីតៗ និងអចលនទ្រព្យផ្សេងទៀត ក្នុងតម្លៃខាតបង់ ដើម្បីទូរទាត់ប្រាក់កម្ចី។ ទើបតែនៅក្នុងខែមុននេះ គ្រួសារដែលជំពាក់បំណុលវ័ន.កមួយ បានលក់ចេញអចលនទ្រព្យចំនួន7 ក្នុងតម្លៃ 250 លានដុល្លារ នៅក្នុងសង្កាត់ដ៏មានកិត្យានុភាពកំពូល ដោយទ្រព្យខ្លះ លក់ដោយការបញ្ចុះតម្លៃយ៉ាងច្រើន។ កាលពីខែមេសា ក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារ១ លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងអគារ AIA Central ក្នុងតម្លៃខាត 20 លានដុល្លារ។ ត្រកូល១ទៀត ដែលសាងទ្រព្យសម្បត្តិរបស់ខ្លួនដោយការលក់រាយ បានលក់ហាងផ្លូវធំរបស់ខ្លួន ក្នុងតម្លៃខាត 60% និងមានទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានរឹបអូសដោយម្ចាស់បំណុល។ ក្រុមហ៊ុន Lai Sun Development ដែលជាក្រុមហ៊ុនអចលនទ្រព្យហុងកុងមួយ បានលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងអគារកប់ពពក AIA Central ក្នុងតម្លៃ 1.42 ពាន់លានដុល្លារហុងកុង (ប្រមាណ 180 លានដុល្លារអាមេរិក) ក្នុងគោលបំណងជំរុញសាច់ប្រាក់របស់ខ្លួន។ ទង្វើននេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍នេះ បានបោះបង់ចោលផលប្រយោជន៍របស់ខ្លួនពីអគារឧស្សាហកម្មនៅក្នុងក្រុងនេះ ខណៈខ្លួនព្យាយាមកំចាត់បំណុលដ៏ច្រើនដែលគរដូចភ្នំ។ យោងតាមទិន្នន័យពីក្រុមហ៊ុន CBRE Group Inc ឲ្យដឹងថា […]
សណ្ឋាគារនៅប៉ារីសកាត់បន្ថយតម្លៃស្នាក់នៅ 41% ដើម្បីទាក់ទាញអ្នកទស្សនាកីឡាអូឡាំពិក
តម្លៃសណ្ឋាគារនៅក្រុងប៉ារីសក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក បានធ្លាក់ចុះមកនៅត្រឹម ជិតពាក់កណ្តាល នៃតម្លៃខ្ពស់បំផុតរបស់ពួកគេ ដោយគូសបញ្ជាក់បន្ថែមថា ម្ចាស់សណ្ឋាគារដែលមោទនភាពខ្ពស់អាចនឹងវាយតម្លៃខុសចំពោះចំណូលចិត្តសម្រាប់បន្ទប់ដែលថ្លៃៗ។
បញ្ហាសេដ្ឋកិច្ចជាចំណុចក្តៅសម្រាប់ការបោះឆ្នោតខែវិច្ឆិការ២០២៤របស់លោកស្រី កាម៉ាឡា ហារីស
ខណៈពេលដែលលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីសនឹងក្លាយជាបេក្ខជនឈរឈ្មោះប្រធានាធិបតីសម្រាប់គណៈប្រជាធិបតេយ្យ ហើយរៀបចំខ្លួនដើម្បីធ្វើការឃោសនារកសម្លេងនាពេលខាងមុខ លោកស្រីត្រូវបានគេសម្លឹងមើលឃើញថាលោកស្រីកំពុងតែប្រឈមមុខនឹងបញ្ហាពីរក្នុងពេលតែមួយក្នុងការទាញយកប្រជាប្រិយភាពពីផលប្រយោជន៍នៃភាពជោគជ័យក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោកប្រធានាធិបតីចូ បៃដិន នោះគឺការឆ្លើយតបទៅនឹងកង្វល់របស់សាធារណៈជនអាមេរិកអំពីកំណើនថ្លៃទំនិញ និង ការចំណាយការរស់នៅកើនឡើង។