ឧស្សាហកម្មដែកថែបដ៏ធំរបស់ចិន កំពុងប្រឈមមុខនឹង រលកនៃការក្ស័យធន

យោងតាម ​​Bloomberg Intelligence (BI)ឱ្យដឹងថា វិបត្តិដែកថែបរបស់ប្រទេសចិន កំពុងត្រៀមខ្លួនសម្រាប់រលកនៃការក្ស័យធន និងកំពុងបង្កើនល្បឿននៃការបង្រួមចូលគ្នានៃឧស្សាហកម្មដែលត្រូវការច្រើននេះ។ នៅក្នុងកំណត់ត្រាមួយ ជូនទៅ ក្រុមហ៊ុន Xinjiang Ba Yi Iron & Steel Co., ក្រុមហ៊ុន Gansu Jiu Steel Group និង ក្រុមហ៊ុន Anyang Iron & Steel Group Co., អ្នកវិភាគជាន់ខ្ពស់របស់ BI លោកស្រី Michelle Leung បាននិយាយថា ក្រុមហ៊ុន​ផលិតដែកថែមទាំងនេះ បានរងការខាតបង់ក្នុងឆមាសទី១ ហើយប្រឈមនឹងហានិភ័យខ្ពស់បំផុត និងអាចជាគោលដៅគេទិញយកប្រកបដោយសក្តានុពល។ BI បាននិយាយថា រលកនៃការបង្រួមចូលគ្នា នឹងជួយឱ្យក្រុងប៉េកាំងនូវការយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងឧស្សាហកម្មដែកថែបរបស់ខ្លួន។ រដ្ឋាភិបាលចិន ចង់ឱ្យក្រុមហ៊ុនកំពូលទាំង៦គ្រប់គ្រង ៤០% នៃទីផ្សារក្នុងឆ្នាំ ២០២៥ ហើយក្រុមហ៊ុនកំពូលទាំង ១០ គ្រប់គ្រង ៦០% ។ លោកស្រី […]

វិទ្យាស្ថាន Lowy និយាយ​ថា អំណាច​យោធា​របស់​ចិន​នៅ​តំបន់​អាស៊ី​ កើនឡើង​តែក្រោម​អាមេរិក

យោងតាមការវិភាគប្រចាំឆ្នាំរបស់វិទ្យាស្ថាន Lowy អំពីឥទ្ធិពលនៅក្នុងតំបន់ ឱ្យដឹងថា អំណាចយោធារបស់ចិននៅអាស៊ី កំពុងឡើងខ្ពស់ក្នុងកម្រិតទាបមួយជាងសហរដ្ឋអាមេរិក ខណៈសមត្ថភាពខាងសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានកាត់បន្ថយ ។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមពិគ្រោះយោបល់ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយថា៖ “អំណាចនៅអាស៊ីនៅតែជាល្បែងឡប់សតិ របស់ប្រទេសមហាអំណាចទាំងពីររបស់ពិភពលោក ឈរនៅលើកំពូលតារាងរបស់យើង ក្នុងគំលាតគួរឱ្យកត់សំគាល់” ។ វិទ្យាស្ថាន​នេះ​ បាន​និយាយ​ថា​៖ «​អំណាច​យោធារបស់​ប្រទេស​ចិន ​មិន​ឡើង ហើយក៏មិនធ្លាក់ចុះដែរ ប៉ុន្តែ​វា​នៅតែបន្តកើនឡើង​។ សមត្ថភាពសេដ្ឋកិច្ចរាបស្មើ ដោយសារកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធរយៈពេលវែង មានន័យថា ជាការវាយប្រហារលើសេដ្ឋកិច្ចចិន ទោះបីជានៅតែគ្រប់គ្រងបានរឹងមាំ តែលែងរីកចម្រើនទៀតហើយ​»។ ចំណាត់ថ្នាក់សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) គ្របដណ្តប់លោកប្រធានបទធំៗចំនួន៨ ក្នុនោះមានទាំងសមត្ថភាពយោធា ឥទ្ធិពលការទូត និងវប្បធម៌, ភាពធន់ និងធនធាននាពេលអនាគត។ លទ្ធផល​នោះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា​ បាន​វ៉ា​ដាច់​ប្រទេស​ជប៉ុន ដើម្បីគ្រប់គ្រង​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​អូស្ត្រាលី​ បាន​ឡើង​មក​លេខ​៥ ហើយ​រុស្ស៊ី​ធ្លាក់ទៅ​លេខ​៦។ វិទ្យាស្ថាននេះ បាននិយាយថា សហរដ្ឋអាមេរិក នាំមុខប្រទេសចិនលើវិធានការចំនួន៦ ក្នុងចំណោមវិធានការទូលំទូលាយទាំង៨ ទោះបីជានៅលើសមត្ថភាពយោធា ការមានប្រៀបរបស់អាមេរិក […]

រដ្ឋការ លោក បៃដិន រៀបចំដាក់បម្រាមលើកម្មវិធីសូហ្វវែររថយន្តរបស់ចិន

ក្រុមមនុស្សដែលដឹងពីបញ្ហានេះ បាននិយាយថា ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងមានផែនការប្រកាសច្បាប់ដែលបានស្នើឡើង ដែលនឹងហាមឃាត់កម្មវិធីទន់(សូហ្វវែរ) និងផ្នែករឹង ដែលផលិតដោយចិន និងដោយរុស្សី សម្រាប់យានយន្តដែលបានតភ្ជាប់ភ្លាមៗនៅក្នុងថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ ផ្នែកពាណិជ្ជកម្ម ​បាន​ជួប​ជាមួយក្រុម​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្មជាច្រើន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយស្វែងរកដំណោះស្រាយចំពោះក្តីកង្វល់​ផ្នែក​សុវត្ថិភាព​ដែល​បាន​លើក​ឡើង​ដោយ​អ្វី​ដែល​ហៅ​ថា ​រថយន្ត​ឆ្លាតវៃ​ជំនាន់​ថ្មី។ ក្រុមមនុស្សដដែល បាននិយាយថា វិធានការនេះ នឹងរួមបញ្ចូលទាំងការហាមប្រាមលើការប្រើប្រាស់ និងការសាកល្បងបច្ចេកវិទ្យាចិន និងរុស្ស៊ី សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធទំនាក់ទំនងយានយន្តផងដែរ។ ខណៈដែលការហាមឃាត់ភាគច្រើនបំផុត ផ្តោតសំខាន់លើកម្មវិធីផ្នែកទន់, ច្បាប់ដែលបានស្នើឡើងនេះ នឹងរាប់បញ្ចូលទាំងផ្នែករឹងខ្លះដែរ។ រថយន្តជាច្រើននាពេលបច្ចុប្បន្ននេះ ទាំងប្រើហ្គាស និងប្រើអគ្គិសនី ត្រូវបានបំពាក់ដោយឧបករណ៍ដែលភ្ជាប់ពួកវាទៅអ៊ីនធឺណិត ឬសេវាកម្មពពក ដោយធ្វើឲ្យពួកគេក្លាយជាគោលដៅប្រកបដោយសក្តានុពលសម្រាប់ការហែក។ ការរឹតបន្តឹងដែលរងចាំទាំងនេះ បានមកពីការស៊ើបអង្កេតលើហានិភ័យសន្តិសុខតាមអ៊ីនធឺណិតមកពីកម្មវិធីផ្នែកទន់រថយន្តរបស់ចិន ដែលលោកប្រធានាធិបតី ចូ បៃដិន Biden បានប្រកាសចាប់ផ្តើមកាលពីខែមីនា។ កង្វល់ចម្បងរបស់រដ្ឋការ លោកបៃដិន គឺកំពុងរារាំងចិន ឬរុស្ស៊ីឱ្យលួចហែកចូលយានយន្ត ឬតាមដានរថយន្ត ដោយស្ទាក់ចាប់តាមការប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធសូហ្វវែរ ដែលក្រុមហ៊ុនក្នុងស្រុករបស់ពួកគេបានបង្កើត។ ច្បាប់នេះ ក៏នឹងមានធាតុការពារផងដែរ ចាប់តាំងពីរថយន្តថ្មីភាគច្រើនបំផុត ត្រូវបានភ្ជាប់យ៉ាងហោចណាស់តាមរយៈប្រព័ន្ធព័ត៌មានកម្សាន្ត ដូច្នេះក្រុមហ៊ុនផលិតរថយន្តចិនទាំងឡាយ អាចត្រូវបានហាមឃាត់មិនឱ្យលក់នៅសហរដ្ឋអាមេរិក ប្រសិនបើរថយន្តទាំងនោះ ប្រើប្រាស់បច្ចេកវិទ្យាដែលបានភ្ជាប់របស់ពួកគេ។ កាលពីខែឧសភា រដ្ឋការអាមេរិក […]

លោក បៃដិន និយាយថា ប្រទេសចិន “កំពុងធ្វើតេស្តអាមេរិក និងសម្ព័ន្ធមិត្ត”

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) កាន់ក្បាលមីក្រូហ្វូន ដោយនិយាយថា ប្រទេសចិនកំពុង “ធ្វើតេស្ត” សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងពេលជំនួបកំពូលរបស់មេដឹកនាំ Quad សូម្បីតែក្នុងសុន្ទរកថាជាសាធារណៈរបស់សមាជិកនៃប្លុក ក៏បានចៀសវាងគំនិតដែលថា ពួកគេជាគូរប្រជែងនឹងឥទ្ធិពលរបស់ចិនដែរ។ ក្រុមមេដឹកនាំប្រទេស៤ Quad លោក បៃដិន និងនាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក Narendra Modi, លោក Fumio Kishida នៃប្រទេសជប៉ុន និងលោក Anthony Albanese នៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមជំនួបកំពូលរបស់ពួកគេ ជាមួយនឹងពាក្យសម្តីកក់ក្តៅ សម្រាប់សមភាគីរបស់ពួកគេ និងមិនមានការលើកឡើងច្បាស់លាស់អំពីគូប្រជែងក្នុងតំបន់របស់ពួកគេទេ។ នៅពេលក្រុម​អ្នក​យក​ព័ត៌មាន ​ត្រូវ​បានស្នើឱ្យ​ចេញ​ពី​បន្ទប់ ក្រុមមេដឹកនាំនេះ ​បាន​ងាក​ទៅ​ប្រធានបទ​ដំបូង​របស់​ពួក​គេ​គឺ ចិន។ នៅក្នុងសុន្ទរកថាបើកពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃខ្សអាត់លោកត្រូវបានផ្សព្វផ្សាយជាសាធារណៈ, លោក បៃដិន បានប្រាប់មេដឹកនាំ៣ផ្សេងទោត អំពីសមភាគីចិ ថា៖ “យើងជឿថា លោក ស៊ី ជិនពីង កំពុងពិនិត្យមើលដើម្បីការផ្តោតលើបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយភាពភាពរពើតរពើងនៅក្នុងប្រទេសចិន”។ […]

ប្រមុខធនាគារ​កណ្តាល​ថៃ ​និយាយ​ថា ​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​របស់​ប្រទេស​ថៃ​មានភាព​ផុយស្រួយ

ក្រុងបាងកក៖ ប្រមុខធនាគារកណ្តាលថៃ បានប្រកាសថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ប្រទេសថៃមានភាពផុយស្រួយ ចំពេលមានកម្រិតបំណុលខ្ពស់។ ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាភុត សូធីវ៉ាត់ណារូភុត (Sethaput Suthiwartnaruput) បានប្រាប់សន្និសីទមួយថា  ការវិនិយោគក្នុងប្រទេស ក៏មានកម្រិតទាបផងដែរ។ បំណុលគ្រួសារថៃ មានចំនួន ៩០.៨% នៃផលទុនជាតិសរុបគិតត្រឹមខែមីនាឆ្នាំនេះ គឺស្ថិត ក្នុងចំណោមបំណុលខ្ពស់បំផុតនៅទ្វីអាស៊ី។ ទេសាភិបាលធនាគារកណ្តាលរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុចំពេលមានការខ្វែងគំនិតគ្នាជាយូរមកហើយ ជាមួយរដ្ឋាភិបាលថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ លោក សេដ្ឋាភុត បាននិយាយថា ខណៈដែលអត្រាការប្រាក់ទាបអាចបង្កឱ្យមានកំណើនរយៈពេលខ្លី, វានឹងមានការសម្របសមួលតុល្យភាពជាមួយអតិផរណា ហើយវាក៏អាចនាំទៅរកភាពងាយរងគ្រោះ ដូចជាកំណើនបំណុល និងការចចាមអារាមផងដែរ។ លោកបាននិយាយថា ហានិភ័យទាំងនោះ នឹងរារាំងកំណើនរយៈពេលវែង និងអាចនាំឱ្យមានវិបត្តិ ដោយ បន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាល មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។ ប្រសាសន៍របស់លោក កើតឡើងចំពេលមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញសារពើពន្ធរបស់ខ្លួន ហើយ ធនាគារថៃ និយាយថា អត្រានេះ គឺសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធ កំពុងរុញកំណើនឡើងឱ្យថយក្រោយ។ អត្រាការប្រាក់សំខាន់របស់ប្រទេសថៃមានកម្រិតខ្ពស់១០ឆ្នាំហើយ គឺ ២.៥០% និង១ឆ្នាំពេញដែលធនាគារកណ្តាល បានទប់ទល់នឹងការអំពាវនាវជាច្រើនលើកឱ្យកាត់បន្ថយ។ កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, […]

ពលរដ្ឋរុស្សី បញ្ជាទិញ iPhone មិនខ្វល់តម្លៃខ្ពស់នោះទេ ក្រុងមូស្គូ៖ អ្នករកស៊ីលក់បន្តម្នាក់ បានប្រាប់ Reuters កាលពីថ្ងៃសុក្រថា តម្រូវការបញ្ជាទិញជាមុនទូរស័ព្ទ iPhone ថ្មី នៅក្នុងប្រទេសរុស្ស៊ី គឺ១៥% ខ្ពស់ជាង ការបញ្ជាទិញមុន បើទោះបីជាវាមានតម្លៃថ្លៃជាងនៅលោកខាងលិចយ៉ាងហោចណាស់ ៥០%ក៏ដោយ ។ ប្រទេសរុស្សី បានធ្វើស្របច្បាប់នូវអ្វីដែលហៅថា ការនាំចូល “ប្រផេះ” ឬ “ស្រដៀងគ្នា” ដើម្បីអនុញ្ញាតឱ្យទំនិញទាំងឡាយ ចូលប្រទេសនេះដោយគ្មានការអនុញ្ញាតពីម៉ាកយីហោ បន្ទាប់ពីបណ្តាក្រុមហ៊ុនលោកខាងលិច ដូចជាក្រុមហ៊ុន Apple ដែលផលិត iPhone ដោយបានដាក់បម្រាមនាំចេញនៅឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។ អ្នក​នាំពាក្យ​សម្រាប់​អ្នក​លក់​រាយ​គ្រឿង​អេឡិច​ត្រូនិក​ Restore អ្នកស្រី Lyudmila Semushina បាននិយាយថា៖ ទូរស័ព្ទ iPhones ដែល​​ដាក់​លក់កាលពីថ្ងៃទី២០ កញ្ញា ​បាន​មក​ដល់​ប្រទេស​រុស្ស៊ី​ពី​គ្រប់​ប្រទេស ​ដោយ​មិន​បាន​ដាក់​ឈ្មោះ​ប្រទេស​ជាក់លាក់​ឡើយ។ អ្នកស្រី Semushina បាននិយាយថា៖ “បើប្រៀបធៀបទៅនឹងការបញ្ជាទិញមុនកាលពីឆ្នាំមុន, តម្រូវការ គឺខ្ពស់ជាង ១៥% នៃការបញ្ជាទិញជាមុនសម្រាប់ […]

ក្រុមប្រទេស G-20 ឯកភាពគ្នាជំរុញកំណែទម្រង់ លើបណ្តាស្ថាប័នគ្រប់គ្រងពិភពលោក

ក្រុមប្រទេស អ្នកមានទាំង២០ (G-20) បានឯកភាពគ្នាដើម្បីជំរុញឱ្យមានការរុះរើ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងបណ្តាស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគី នៅក្នុងការទម្លាញភាពទាល់ច្រកមួយបន្ទាប់ពីមានការចរចាអស់រយៈពេលមួយខែកន្លះ។ យោងតាមសេចក្តីព្រៀងសេចក្តីប្រកាសដែល Bloomberg News បានឃើញ ឱ្យដឹងថា ការអំពាវនាវឱ្យមានកំណែទម្រង់នេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធ សប្តាហ៍ក្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G-20 ដែលបានស្នើឡើងដោយប្រទេសប្រេស៊ីល នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ។ នេះគឺជាលើកទីមួយហើយដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២០ របស់ពិភពលោក យល់ព្រមជាផ្លូវការដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមគ្នាមួយ ដើម្បីធ្វើទំនើបកម្មលើបណ្តាស្ថាប័នអភិបាលកិច្ចពិភពលោក ដែលត្រូវបានបង្កើតឡើងប្រមាណជា​៨០ ឆ្នាំមុន ដោយឆ្លុះបញ្ចាំងពីការតថភាពក្រោយសង្គ្រាមលោកលើកទីពីរ។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ដែលនឹងត្រូវបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំ G-20 ដែលនឹងបើកទូលាយដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ មានសេចក្តីថា៖ “មានការយល់ឃើញកំពុងកើនឡើងថា អង្គការសហប្រជាជាតិ, ស្ថាប័ន Bretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក គឺត្រូវការកំណែទម្រង់ជាបន្ទាន់”។ យោងតាមសេច្ហតីថ្លែងការណ៍នោះ ឱ្យដឹងថា៖ “វាចាំបាច់ណាស់ដែលស្ថាប័នទាំងនេះ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអភិបាលកិច្ច និងការអនុវត្តរបស់ខ្លួន ដើម្បីធ្វើជាតំណាងសមាជិកភាពចម្រុះជាតិសាសន៍របស់ពួកគេឱ្យកាន់តែប្រសើរ និងបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ”។ កំណែទម្រង់នៃស្ថាប័នពិភពលោកនេះ គឺជាការតស៊ូតវ៉ាជាយូរមកហើយ របស់លោក Luiz […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព