ការកាត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក បើកទូលាយទៅពិភពលោក ដោយមិនបង្កការភ័យស្លន់ស្លោ

ការចាប់ផ្តើមដ៏ក្លាហានរបស់ធនាគារកណ្តាលសហព័ន្ធ (Federal Reserve) ក្នុងការកាត់បន្ថយអត្រាការប្រាក់ ត្រឹម៥០ពិន្ទុមូលដ្ឋាន(០.៥%) និងការប្តេជ្ញាចិត្តរបស់ខ្លួន មិនកាត់បន្ថយតាមក្តីរំពឹងរបស់ទីផ្សារ និងដៃគូធនាគារកណ្តាលនានារបស់ពិភពលោក បានផ្លាស់ប្តូរទម្រង់ជើងមេឃគោលនយោបាយនេះ សម្រាប់ដៃគូទាំងឡាយទូទាំងពិភពលោក ថ្វីបើក្រុមអ្នកវិភាគ យល់ថា ការសម្រេចិត្តនេះ ទំនងជាមានភាពវិជ្ជមានសម្រាប់តែផ្សារភាគហ៊ុនអាស៊ី ខណៈធនាគារកណ្តាលនោះ ផ្តល់ឱ្យធនាគារកណ្តាលនានាក្នុងតំបន់នូវចន្លោះកាន់តែច្រើនទៀត ដើម្បីបន្ធូរបន្ថយគោលនយោបាយពួកគេ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Dalma Capital លោក Gary Dugan បាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់នេះ នឹងបន្ថយសម្ពាធ នៃគោលនយោបាយរូបិយវត្ថុដ៏តឹងតែង និងបន្ថយក្តីកង្វល់ អំពីការចុះខ្សោយ នៃរូបិយប័ណ្ណក្នុងស្រុក។ ប្រធានផ្នែកប្តូរប្រាក់បរទេសនៃក្រុមហ៊ុន Jefferies លោក Brad Bechtel បាននិយាយថា លទ្ធផលនេះ គឺល្អសម្រាប់ទ្រព្យសកម្មមានហានិភ័យ និងរូបិយប័ណ្ណដែលមានកម្រៃខ្ពស់ ប៉ុន្តែការប្តូរប្រាក់បរទេស អាចនឹងត្រូវស្ងាត់នៅអាស៊ី ដោយសារប្រាក់យួនចិនដើរតួជាអ្នកសម្របសម្រួល។ នៅទ្វីបអឺរ៉ុប និងប្រទេសអភិវឌ្ឍន៍ខ្លាំងបំផុតផ្សេងទៀត ជាទីដែលក្រុមមន្ត្រីមានទំនោរទទូចថា ការសម្រេចចិត្តនៅក្នុងទីក្រុងវ៉ាស៊ីនតោននេះ មិនប៉ះពាល់ដល់គន្លងគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ភាពកក់ក្តៅអាចមានតែនៅក្នុងសេចក្តីប្រកាសរបស់ប្រធានធនាគារកណ្តាលសហព័ន្ធ លោក Jerome Powell ពីថ្ងៃពុធថា សេដ្ឋកិច្ចអាមេរិក នៅតែស្ថិតក្នុងស្ថានភាពល្អ។ នៅក្នុងទីផ្សារប្រទេសកំពុងរីកចម្រើន […]

លោក Pony Ma នៃក្រុមហ៊ុន Tencent ទទួលបានតំណែងជាអ្នកមានបំផុតរបស់ចិន

សហស្ថាបនិកក្រុមហ៊ុន TENCENT លោក Pony Ma Huateng បានវិលត្រលប់មកគ្រងចំណាត់ថ្នាក់កំពូល នៃទ្រព្យសម្បត្តិនៅប្រទេសចិនវិញហើយ ដោយធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាថ្មីបំផុ ដែលទទួលបានឋានៈនេះ។ សន្ទស្សន៍មហាសេដ្ឋី Bloomberg បានបង្ហាញថា ទិន្នន័យសេដ្ឋកិច្ចខ្សោយពីប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ បានធ្វើឱ្យភាគហ៊ុនចុះបញញជីខ្លះ បានចុះទាបកាលពីថ្ងៃចន្ទ  ទី១៦ ខែកញ្ញា ដោយអនុញ្ញាតឱ្យលោក Ma បានវ៉ាឡើងដាច់ពីឧកញ៉ាទឹកសុទ្ធដប លោក ចុង សានសាន (Zhong Shanshan) ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៤៣.៩ ពាន់លានដុល្លារអាមេរិក ។ លោក ចុង បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ហើយស្ថាបនិក TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ឯកជន ByteDance លោក ចាង យីមីង (Zhang Yiming) ឈរនីលេខ២។ ទ្រព្យសម្បត្តិរបស់លោក Ma បានកើនឡើងនាពេលថ្មីៗនេះ ខណៈដែលការកើនឡើងរបស់ក្រុមហ៊ុន Tencent លើសពីការប្រតិបត្តិរបស់គូប្រជែង ដែលមានទំហំប្រហាក់ប្រហែលគ្នា ដោយសារតែការងើបឡើងវិញនៃហ្គេមនៅក្នុងប្រទេសចិន ដែលជាសង្វៀនទូរស័ព្ទដ៏ធំបំផុតរបស់ពិភពលោក។ ភាពជោគជ័យនៃហ្គេមលក់ដាច់បំផុត ចាប់ពីហ្គេមអ្នកប្រយុទ្ធចល័តក្នុងគុក […]

តើជនសង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាត លោកត្រាំ Ryan Routh គឺជានរណា?

ត្បិដតែជាអ្នកម៉ៅការសំណង់ដំបូលផ្ទះជួបការលំបាកលំបាកពិតមែន ប៉ន្តែការគិតខុសឆ្គងតែបន្តិច ជីវិតសាមញ្ញមួយ ក៏ក្លាយជាជនសង្ស័យប៉ុនប៉ងបាញ់សម្លាប់លោក លោក ដូណាល់ ត្រាំ (Donald Trump) ដោយផ្លាស់ប្តូរពីការឃាត់ខ្លួនឆែកឆេរធម្មតា ទៅជាការកាត់ទោសបទឧក្រិដ្ឋប្រើកាំភ្លើង និងផែនការដ៏ចម្លែកមួយ ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មុនពេលឈានដល់ចំណុចកំពូលជាអ្វីដែលទំនងជាផែនការធ្វើឃាតបរាជ័យមួយ។ លោក Ryan Routh អាយុ ៥៨ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងកាំភ្លើងចំនួន២ដើមនៅក្នុងតុលាការសហព័ន្ធ ក្នុងរដ្ឋផ្លរីដា ពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានគេប្រទះឃើញមានកាំភ្លើងលាក់ខ្លួន នៅក្នុងគុម្ពាតព្រៃនៅលើបន្ទាត់ព្រំដែនទ្រព្យសម្បត្តិ ទីលានវាយកូនហ្គោលរបស់លោក ត្រាំ ។ ការចោទប្រកាន់ជាច្រើនទៀត ត្រូវបានគេរំពឹងទុក។ ក្រុមមន្ត្រី​ មិន​បាន​លើក​ឡើង​ពី​ហេតុផល​ដែល​អាច​ទៅរួច​នោះ​ទេ។ លោក Routh បានចំអកឱ្យប្រធានាធិបតី ចូ បៃដិន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានស្នើនៅក្នុងសៀវភៅបោះពុម្ពដោយខ្លួនឯងឆ្នាំ ២០២៣ ថា គាត់បានបោះឆ្នោតឱ្យ លោកត្រាំ ក្នុងឆ្នាំ ២០១៦ ។ ប៉ុន្តែបន្ទាប់មកគាត់បានសរសេរថា ការគាំទ្រ ត្រាំ គឺជា “កំហុសដ៏គួរឱ្យភ័យខ្លាច” ហើយនៅត្រង់ចំណុចផ្សេងៗទៀត បានពណ៌នាថា អតីតប្រធានាធិបតីរូបនោះ ជា “មនុស្សល្ងង់” […]

លោក ត្រាំ ស្តីបន្ទោសថា “វោហាសាស្ត្រ” របស់លោកជំទាវ ហារីស នាំឱ្យគេប៉ុនប៉ងធ្វើឃាតរូបលោក

លោក ដូណាល់ ត្រាំ(Donald Trump) បានទម្លាក់កំហុសលើ “វោហាសាស្ត្រ” របស់ កជំទាវ កាម៉ាឡា ហារី (Kamala Harris) និងលោកចូ បៃដិន (Joe Biden) ថាជាដើមចម នៃការប៉ុនប៉ងធ្វើឃាតចុងក្រោយបំផុតមកលើរូបលោក ដោយអះអាងថា ការលើកឡើងរបស់ពួកគេគឺ “បណ្តាលឱ្យខ្ញុំត្រូវបានគេបាញ់ប្រហារ”។ បេក្ខជនគណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤រូបនេះ បាននិយាយថា៖ “ភាសារអុជអាលខ្លាំង” របស់គូប្រជែងប្រជាធិបតេយ្យរបស់លោក បានជំរុញឱ្យមានការបន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ដែលសង្ស័យចំនួន២លើជីវិតរបស់លោក ជាច្រើនខែមកនេះ។ លោក ត្រាំ ត្រូវបានប្រញាប់ប្រញាល់ចាកចេញពីទីលានវាយកូនហ្គោលរបស់ខ្លួន កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរកឃើញខ្មាន់កាំភ្លើងដែលកំពុងលាក់ខ្លួននៅក្នុងព្រៃក្បែរនោះ។ ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Ryan Wesley Routh អាយុ ៥៨ ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាការនិងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មកាំភ្លើងសហព័ន្ធ កាលពីថ្ងៃចន្ទ។ គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក Routh បង្ហាញ​ពី​ភាព​ខុស​គ្នា ​នៃ​ទំនាក់ទំនង​នយោបាយ។ គាត់បាននិយាយថា គាត់បានបោះឆ្នោតឱ្យ ត្រាំ ក្នុងឆ្នាំ ២០១៦។ គាត់​ក៏បង្ហាញថា​បាន​បរិច្ចាគ​ដល់​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ក្នុង​ពេល​កន្លង​មក។ សសនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ, លោក ត្រាំ […]

ក្រុមហ៊ុន Goldman Sachs បញ្ជាក់ជាថ្មីពីទស្សនៈសុទិដ្ឋិនិយមលើតម្លៃមាស ចំពេលការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារសហព័ន្ធ ក្រុមហ៊ុន Goldman Sachs បានរំលឹកជាថ្មីពីទស្សនវិស័យសុទិដ្ឋិនិយមរបស់ខ្លួន លើតម្លៃមាសកាលពីថ្ងៃអង្គា ដោយលើកឡើងពីតម្រូវការរបស់ធនាគារកណ្តាល និងការកាត់បន្ថយអត្រាការប្រាក់ដែលជិតមកដល់ពីធនាគារកណ្តាលកណ្តាលអាមេរិក នៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនក្នុងសប្តាហ៍នេះ។ តម្លៃមាស បានឡើងដល់កម្រិតខ្ពស់គ្រប់ពេល $ ២,៥៨៩.៦ ក្នុងមួយអោនកាលពីថ្ងៃអង្គារ ត្រូវបានគាំទ្រដោយការធ្លាក់ចុះបន្តិចនៃប្រាក់ដុល្លារ និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ដ៏ធំមួយរបស់ ធនាគារកណ្តាលអាមេរិក ។ ឧបករណ៍ CME FedWatch បានបង្ហាញថា បច្ចុប្បន្នទីផ្សារកំពុងកំណត់តម្លៃក្នុងឱកាស ៣៣% នៃការកាត់បន្ថយអត្រាការប្រាក់អាមេរិក ២៥ពិន្ទ នៅឯកិច្ចប្រជុំថ្ងៃទី ១៧-១៨ ខែកញ្ញានេះ របស់ធនាគារសហព័ន្ធ និងឱកាស ៦៧% នៃការកាត់បន្ថយ ៥០ ពិន្ទុមូលដ្ឋាន៕ ការ​លក់​ផ្ទះ​នៅ​សិង្ហបុរី​ ក្លាយជា​ឆ្នាំ​អាក្រក់​បំផុត ​ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ យោងតាមការប្រឹក្សាអចលនទ្រព្យដែលបានកាត់បន្ថយការព្យាករបស់ពួកគេបន្ទាប់ពីប្រតិបត្តិការទន់ខ្សោយ២ខែទៀត ឱ្យដឹងថា ការលក់ផ្ទះថ្មីរបស់សិង្ហបុរី ទំនងជានឹងធ្លាក់ចុះនៅឆ្នាំនេះដល់កម្រិតទាបបំផុត ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក យោងតាមការគណនារបស់ Bloomberg ដោយផ្អែកលើតួលេខអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង ឱ្យដឹងថា រហូតដល់ខែសីហា ក្នុងឆ្នាំនេះ ក្រុមអ្នកអភិវឌ្ឍន៍ […]

ប្រទេស១០លើពិភពលោកដែលមនុស្សធំពេញវ័យមានទ្រព្យសម្បត្តិច្រើន

ការបង្ហាញពីទិន្នន័យនៃទ្រព្យធនរបស់បណ្តាប្រជាជាតិនានាលើសកលលោកវាឆ្លុះបញ្ចាំងពីភាពខុសគ្នាផ្នែកសេដ្ឋកិច្ចរបស់ប្រទេសដែលប្រជាជនមានប្រាក់ចំណូលខ្ពស់ធៀបនឹងបណ្តាប្រទេសដែលប្រជាជនមានប្រាក់ចំណូលទាប។ ទ្រព្យធនរបស់មនុស្សធំពេញវ័យម្នាក់ៗ “Wealth per adult” របស់ប្រទេសនីមួយៗ គឺជាសូចនាករដែលគេប្រើប្រាស់ដើម្បីវាស់ពីកំរិតមាត្រដ្ឋានជីវភាពរស់នៅ និងវិបុលភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសមួយ ដែលកំរិតវិបុលភាពនេះរួមបញ្ចូលទាំងទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យសម្បត្តិអចលនទ្រព្យ ចរន្តប្រាក់ចំណូលអកម្មដូចជាប្រាក់ចំណូលដែលទទួលបានពីការវិនិយោគឬប្រភពផ្សេងទៀត និងចំណូលសកម្មដែលបុគ្គលឬគ្រួសារទទួលបានតាមរយៈការងារឬសកម្មភាពអាជីវកម្ម។ សូចនាករនេះក្រៅពីបង្ហាញពីមាត្រដ្ឋានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនម្នាក់ៗ វាក៏បង្ហាញពីមោទនភាព ភាពរុងរឿងនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជននៃប្រទេសនោះផងដែរ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្មថៃ​ថា ប្រាក់បាតរឹងមាំណាស់ ប៉ុន្តែវា​ប៉ះពាល់​ដល់​ការ​នាំ​ចេញ

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រាក់បាតរបស់ប្រទេសថៃ មានភាពរឹងមាំយ៉ាងខ្លាំងនិងកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានគេរំពឹងថា នឹងមានកំណើនតិចតួចក្នុងឆ្នាំនេះ ហើយធនាគារកណ្តាល គួរតែចាត់វិធានការលើរូបិយប័ណ្ណនេះ។ លោក ភីឆៃ ណារីបថាផាន (Pichai Naripthaphan) បាននិយាយថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល ដោយបន្តការខ្វែងគំនិតគ្នាជាច្រើនខែម្ហើយ រវាងរដ្ឋាភិបាល និងធនាគារកណ្តាល ជុំវិញការកំណត់អត្រាការប្រាក់នេះ។ កាលពីថ្ងៃច័ន្ទតែមួយ ប្រាក់បាត គឺកម្រិតរឹងមាំបំផុត គឺ ៣៣.១៦ បាត ក្នុដ១ដុល្លារ រយៈពេលជាង ១៨ ខែមកហើយ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ក្រសួងពាណិជ្ជកម្ម ​កាល​ពី​ខែ​មុន ​បាន​រក្សា​គោល​ដៅ​កំណើន​នាំ​ចេញ​របស់​ខ្លួន​ពេញ១​ឆ្នាំ​ក្នុង​អត្រា ១%ទៅ ២%។ សម្រាប់រយៈពេលពីខែមករា ដល់ខែកក្កដា ការនាំចេញ បានកើនឡើង ៣.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ កាលពីខែសីហា ធនាគារកណ្តាល បានរក្សាអត្រាការប្រាក់សំខាន់ៗត្រឹម ២.៥០% សម្រាប់កិច្ចប្រជុំ៥លើកជាប់ៗគ្នា ដោយនិយាយថាការកំណត់គោលនយោបាយ ស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈ ខ្លួនទប់ទល់នឹងការអំពាវនាវរបស់រដ្ឋាភិបាល ឱ្យកាត់បន្ថយអត្រាការប្រាក់។ […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព