លោកដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំបេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកបន្ទាប់ពីទទួលបានសម្លេងលើសពី២៧០នៃអង្គបោះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០២៤។ លោកបានទទួលជ័យជំនះលើរដ្ឋធំៗមួយចំនួនដែលមានការប្រកួតប្រជែងខ្លាំង រួមមានរដ្ឋផេនស៊ីលវេនៀនិងរដ្ឋវីស្ខុនស៊ីន។

តើលោកស្រី ហារីស និង លោកត្រាំ កំពុងធ្វើអ្វី? ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅសល់​៨ ថ្ងៃទៀត

ខណៈនៅសល់រយៈពេល៨ថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោត, អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) បានរៀបចំការជួបជុំឃោសនាមួយនៅឯទៅលាន Madison Square Garden ក្នុងទីក្រុងញូវយ៉ក ខណៈដែលអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ធ្វើយុទ្ធនាការឃោសនា ន រដ្ឋ ផិនស៊ីលវ៉ានៀ ដ៏សំខាន់។ នៅឯការជួបជុំគ្នានៅទីលាន Madison Square Garden ពីថ្ងៃអាទិត្យ លោក ត្រាំ បានវាយលុកដដែលៗអំពីផែនការក្នុងស្រុករបស់លោក ក្នុងការបញ្ឈប់អន្តោប្រវេសន៍ដែលគ្មានឯកសារ និងនិរទេសជនចំណាកស្រុកដែលលោកបានពិពណ៌នាថាជា “ឧក្រិដ្ឋជនដ៏កាចសាហាវ និងស្រេកឈាម” ។ ទន្ទឹមនឹងនេះដែរ នៅក្នុងទីក្រុង Philadelphia, អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានថ្លែងថា អ្នកណា ក៏មិនគួរតែអង្គុយនៅក្រៅរបងដែរ។ លោកស្រី បាននិយាយថា៖ “យើងផ្តោតសំខាន់លើអនាគត និងតម្រូវការរបស់ប្រជាជនអាមេរិក”។ យោងតាមការបូកសរុបដោយមន្ទីរពិសោធន៍បោះឆ្នោតនៅសាកលវិទ្យាល័យផ្លរីដា ឱ្យដឹងថា គិតត្រឹមកណ្តាលអធ្រាត្រថ្ងៃអាទិត្យ […]

ជប៉ុន ​រង​សម្ពាធពី​​អាមេរិក​ ជុំវិញការ​ពង្រឹង​ការ​ទប់ស្កាត់ការលក់​បន្ទះ​ឈីបទៅឱ្យ​ប្រទេស​ចិន

សមាជិកសភាសំខាន់ៗរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងការរឹតបន្តឹងលើការលក់ឧបករណ៍ផលិតបន្ទះសៀគ្វីទៅឱ្យប្រទេសចិន ដោយព្រមានថា ប្រសិនបើទីក្រុងតូក្យូមិនចាត់វិធានការទេ, ទីក្រុងវ៉ាស៊ីនតោន អាចដាក់ការហាមឃាត់ផ្ទាល់ខ្លួនលើក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបដែលលក់ទៅឱ្យប្រទេសចិន ដោយសហរដ្ឋអាមេរិកមិនផ្តល់ប្រាក់ឧបត្ថម្ភធនបន្ទះឈីបឡើយ។ តំណាងរាស្ត្របក្សសាធារណរដ្ឋ និបក្សប្រជាធិបតេយ្យកំពូល ក្នុងគណៈកម្មាធិការជ្រើសរើសចិន នៃសភាអាមេរិក បានលើកឡើងអំពីកង្វល់របស់ពួកគេ នៅក្នុងលិខិតមួយចុះថ្ងៃទី ១៥ ខែតុលា ទៅកាន់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក លោក Shigeo Yamada ដែលត្រូវបានពិនិត្យឡើងវិញដោយ Bloomberg ។ តំណាងរាសត្រទាំងនេះ បានច្រានចោលនូវអំណះអំណាងដែលថា ការរឹតបន្តឹងទាំងនោះ និងមិនជះឥទ្ធិពលអវិជ្ជមានខាងសំភារៈ ចំពោះក្រុមហ៊ុនឧបករណ៍បន្ទះឈីបទាំងឡាយ ដូចជា ក្រុមហ៊ុន Tokyo Electron Ltd.នោះទេ  និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង អាមេរិក ជប៉ុន និងហូឡង់ ដែលជាទីតាំងក្រុមហ៊ុនផលិតឧបករណ៍ ផលិត​បន្ទះឈីបដ៏សំខាន់បំផុតទាំង៥ ក្នុងការកាត់បន្ថយមហិច្ឆតាបន្ទះឈីបរបស់ប្រទេសចិន។ . ប្រធានគណៈកម្មាធិការនេះ លោក John Moolenaar មកពីគណបក្សសាធារណរដ្ឋ និងមន្ត្រីកំពូលបក្សប្រជាធិបតេយ្យ​ លោក Raja Krishnamoorthi បានសរសេរថា ការស្នើយោបល់ថា ក្រុមហ៊ុនដែលបានរងការប៉ះពាល់ដោយសារការរឹតបន្តឹងដែលមានស្រាប់ទាំងនោះ “ហាក់ដូចជាមិនភ្ញាក់រលឹក ពិនិត្យនោះទេ” […]

មន្ត្រីសេដ្ឋកិច្ចកំពូលប្រទេស BRICS មិនចូលរួមកិច្ចប្រជុំ នៅទីក្រុងម៉ូស្គូ

ក្រុងម៉ូស្គូ៖ ឯកសារផ្លូវការជាច្រើន បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលបំផុតមកពីក្រុមប្រទេស BRICS មិនបានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់មួយ នៅទីក្រុងមូស្គូទេកាលពីថ្ងៃសុក្រ នៅមុនកិច្ចប្រជុំកំពូល BRICS នៅចុងខែនេះទេ ដោយបានបញ្ជូនមន្ត្រីកម្រិតទាបជាជំនួសវិញ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសអេហ្ស៊ីប និងអារ៉ាប់រួម អ៊ីមើរ៉ាត និង ប្រមុខធនាគារកណ្តាលរបស់អ៊ីរ៉ង់ មានវត្តមាន ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានព្យាយាមអំពាវនាវឱ្យបង្កើតជម្រើសមួយជំនួសឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលគ្រប់គ្រងដោយលោកខាងលិច។ ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារមកពីប្រទេសចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង បាននៅឆ្ងាយពី​កិច្ចប្រជុំនេះ ដោយបានបញ្ជូនមន្ត្រីអនុ ឬមន្ត្រីជាន់ទាបច្រើននាក់មកជំនួសវិញ មួយថ្ងៃបន្ទាប់ពីទីប្រឹក្សារបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានចោទប្រកាន់លោកខាងលិច ពីបទដាក់សម្ពាធលើប្រទេសជាច្រើន មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នេះ ។ BRICS ដែលដើមឡើយមានតែ ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន បានពង្រីកខ្លួនដល់១០ប្រទេស ដោយបន្ថែមប្រទេសអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួមអ៊ីមើរ៉ាត និងអារ៉ាប៊ី សាអូឌីត។ […]

យុទ្ធនាការ​បង្ក្រាប​អំពើ​ពុករលួយ​របស់​ចិន ជាប់​អន្ទាក់​មន្ត្រី​ជាន់​ខ្ពស់​​ចំនួន៤៦នាក់

យុទ្ធនាការប្រឆាំងអំពើពុករលួយទូទៅរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនធំអស់រយៈពេលពីរឆ្នាំជាប់គ្នាហើយ ដោយគូសបញ្ជាក់ពីហានិភ័យ សម្រាប់មន្ត្រីការិយាល័យ និង គំរាមកំហែងចំពោះក្រុមអ្នកវិនិយោគមិនទាន់ដោះស្រាយ ដែលមានការព្រួយបារម្ភ អំពីសេដ្ឋកិច្ច។ គណៈកម្មការមជ្ឈឹមដើម្បីការត្រួតពិនិត្យវិន័យ (CCDI) បាននិយាយកាលពីសប្រតាហ៍មុនថា អនុប្រធាននៃក្រុមឃ្លាំមើលអំពើពុករលួយខេត្តនៅខេត្ត ហៃណាន លោក Chen Xiaobo កំពុងត្រូវគេស៊ើបអង្កេតពីបទសង្ស័យថា “មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ”។ ការស៊ើបអង្កេតនេះ ចាប់តាំងពីខែមករាមក បានកំណត់គោលដៅដោយយុទ្ធនាការរបស់លោកស៊ី ចំពោះក្រុមមន្ត្រីរដ្ឋាភិបាលជាន់ដល់ទៅ ៤៦ នាក់ គឺលើសពីកំណត់ត្រាពីឆ្នាំមុនដែលមានតែចំនួន ៤៥ នាក់ ខណៈនៅសល់ពេលត្រឹមជាង ២ខែទៀត។ ការស៊ើបអង្កេតជាប់កំណត់ត្រានេះ បង្ហាញពីកម្លាំងអាំងតង់ស៊ីតេកំពុងតែស៊ីជម្រៅ នៃការជំរុញប្រឆាំងអំពើពុករលួយ របស់លោក ស៊ី ដែលលោកបានប្រើដើម្បីដាក់វិន័យលើបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច និងលុបបំបាត់គូប្រជែងខាងនយោបាយ ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ ២០១២។ មេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំងពីលោក ម៉ៅ សេទុងរូបនេះ បានប្តេជ្ញានៅដើមឆ្នាំដើម្បីបង្ហាញ “ភាពគ្មានមេត្តា” ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេស ប្រទេសចិន […]

ផ្ទះមរតក ​លី ក្វាន់យូ ដ៏ល្បី​បំផុត​នៅ​សិង្ហបុរី ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថ្មី​ឈឺ​ក្បាល

ទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្លួនបានរយៈពេល៦ខែ, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong កំពុងប្រឈមមុខនឹងការឈឺក្បាលផ្នែកនយោបាយថ្មី អំពីបញ្ហាដែលមិនទំនងមួយ នោះ គឺផ្ទះបឹងហ្គាឡូសម័យអាណានិគម ដែលធ្វើឲ្យកូនៗរបស់អតីតមេដឹកនាំដ៏គួរឱ្យគោរព នៃរដ្ឋទីក្រុងគឺលោក លី ក្វាន់យូ កំពុងឈ្លោះប្រកែកគ្នា។ អនាគត នៃផ្ទះនៅផ្លូវ 38 Oxley Road ជិតតំបន់ផ្សារទំនើបកណ្តាលរបស់ប្រទេសសិង្ហបុរី កំពុងមានជម្លោះម្តងទៀតបន្ទាប់ពីការស្លាប់ក្នុងសប្តាហ៍នេះរបស់លោកស្រី Lee Wei Ling ដែលជាគ្រូពេទ្យសរសៃប្រសាទអាយុ ៦៩ ឆ្នាំ និងជាកូនស្រីរបស់លោក លី ដែលជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសនេះ។ វិមានដ៏ប្រណិត នៅក្នុងសង្កាត់ផ្តាច់មុខបំផុតរបស់ប្រទេសសិង្ហបុរីនេះ កំពុងត្រូវបានដាក់លក់ លើទីផ្សារក្នុងតម្លៃ ៣០៨ លានដុល្លារសិង្ហបុរី (២៣៦ លានដុល្លារ) បន្ទាប់ពីការប៉ុនប៉ងលក់មិនបានសម្រេចយ៉ាងហោចណាស់ពីរលើក ពីមុនមក។ ត្រូវបានគេស្គាល់ថាជា “បឹងហ្គាឡូលំដាប់ល្អ” ជាអចលនទ្រព្យនៅផ្លូវ Nassim  តាំងនៅជិតខ្សែក្រវាត់ផ្សារទំនើបរបស់រដ្ឋលាតសន្ធឹងលើផ្ទៃដីសរុបជាង ៥៨,០០០ ហ្វីតការ៉េ (៥៣៨៨,៣៧​ម៉ែត្រការ៉េ)។ អចលនទ្រព្យនេះ ត្រូវបានដាក់ស្លាកថា ជាបឹងហ្គាឡូអភិរក្ស ដែលមានន័យថា វាត្រូវគេអភិរក្ស និងមានសួនច្បារខាងមុខ ដែលអាចបែងចែកជាពីរឡូតិ៍បន្ថែមទៀត […]

ឥណ្ឌា ​នឹងផលិត​នាវាមុជទឹក​នុយក្លេអ៊ែរ, ទិញ​យន្តហោះ​ដ្រូន ​ដើម្បី​ទប់ទល់នឹង​ចិន​ ក្រុមមន្ត្រីជាន់ខ្ពស់ដែលដឹងពីបញ្ហានេះបាននិយាយថា ឥណ្ឌា នឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគ្រឿង និងទិញយន្តហោះដ្រូនបើករយៈចម្ងាយឆ្ងាយផលិតដោយអាមេរិកចំនួន ៣១ គ្រឿងក្នុងតម្លៃប៉ាន់ស្មាន ៤.២ ពាន់លានដុល្លារ ដើម្បជួយទប់ទល់នឹងការត្រួតត្រាផ្នែកយោធារបស់ចិន នៅក្នុងតំបន់។ ដោយសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែលក្ខណៈរសើបនៃបញ្ហានេះ, មន្រ្តីទាំងនោះ បាននិយាយថា គណៈកម្មាធិការខុទ្ទកាល័យសន្តិសុខរបស់ប្រទេសឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi បានសម្រេចចិត្តដូច្នេះកាលពីថ្ងៃពុធ ៕ Trump Organization នឹងវិនិយោគ $១.៥ពាន់លាន លើកីឡាវាយកូនហ្គោល សណ្ឋាគារ នៅភាគខាងជើងប្រទេសវៀតណាម ក្រុមហ៊ុន Trump Organization គ្រោងនឹងអភិវឌ្ឍទីតាំងវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋានតម្លៃ ១.៥ ពាន់លានដុល្លារ នៅក្នុងខេត្ត Hung Yen ភាគខាងជើងវោតណាម តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ, ក្រុមហ៊ុន Kinh Bac City បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិកនេះ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដើម្បីអភិវឌ្ឍគម្រោងនេះ […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព