មកដឹងអំពីផែនការសេដ្ឋកិច្ចរបស់លោកជំទាវកាម៉ាឡា ហារីស ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតប្រធានាធិបតីអាមេរិក
ផែនការសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) គឺផ្តោតលើការបន្ថយថ្លៃចំណាយ និងការជំរុញឱកាសសេដ្ឋកិច្ចសម្រាប់ពលរដ្ឋអាមេរិកដែលមានជីវភាពកម្រិតទាប និងមធ្យម តាមរយៈវិធានការជាច្រើន ក្នុងមានទាំងឥណទានពន្ធ និងការផ្តល់ជូនសម្រាប់ឱសថ ដែលមានតម្លៃថោក។ ការវិភាគមួយ ពីគណៈកម្មាធិការមិនលំអៀងសម្រាប់ថវិកាសហព័ន្ធដែលមានទំនួលខុស ប៉ាន់ប្រមាណថា គោលនយោបាយដែលបានបង្ហាញនៅក្នុងរបៀបវារៈរបស់លោកជំទាវហារីស សម្រាប់រយៈពេល ១០០ថ្ងៃដំបូងរបស់លោកជំទាវ នៅក្នុងតំណែងនឹងបង្កើនឱនភាពចំនួន ១.៧ ពាន់ពាន់លានដុល្លារក្នុងរយៈពេល១ទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការលោកជំទាវ ហារីស បាននិយាយថា ការចំណាយរបស់កម្មវិធី អាចត្រូវបានទូទាត់ដោយការបង្កើនពន្ធលើអ្នកមានអាមេរិក និងសារជីវកម្មធំៗ។ តទៅនេះ ជារបៀបដែលក្រុមអ្នកសេដ្ឋកិច្ច កំពុងវាយតម្លៃផ្នែកសំខាន់ៗ នៃសំណើសេដ្ឋកិច្ចរបស់លោកជំទាវ ការពង្រីកការកាត់បន្ថយពន្ធ ការកាត់បន្ថយពន្ធ និងច្បាប់ការងារ(TCJA)ឆ្នាំ ២០២៧ របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាច្បាប់ហត្ថលេខារបស់គាត់ បានកាត់បន្ថយអត្រាពន្ធសម្រាប់អាជីវកម្ម និងលរដ្ឋអាមេរិកភាគច្រើនបំផុត ហើយត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ លោកជំទាវ ហារីស បានស្នើឱ្យរក្សាអត្រាការប្រាក់នៅដដែលសម្រាប់អ្នកដែលមានចំណូលតិចជាង $៤០ម៉ឺន ខណៈដំឡើងពន្ធសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់។ លោកជំទាវ ក៏កំពុងជំរុញឱ្យមានការបង្កើនអត្រាពន្ធសារជីវកម្ម ពី ២១% នាពេលបច្ចុប្បន្ន […]
ទ្វីបអាស៊ីត្រៀមខ្លួន សម្រាប់ជំងឺគ្រុនស្វា (mpox) បន្ទាប់ពីស៊ុយអែត រកឃើញជំងឺដ៏គ្រោះថ្នាក់នេះ
បណ្តាប្រទេសក្នុងតំបន់អាស៊ី ចាប់ពីប្រទេសចិន ដល់ប៉ាគីស្ថាន បានបង្កើនការឃ្លាំមើល សម្រាប់មេរោគជំងឺគ្រុនស្វា ដែលប្តូររូបរាង ដែលកំពុងរីករាលដាលនៅក្រៅទ្វីបអាហ្រ្វិកកណ្តាល ជាទីដែលវាបានជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រកាសអាសន្នសុខភាពជាសាកលក្នុងខែនេះ។ ប្រទេសថៃ បានក្លាយជាប្រទេសដំបូងគេក្នុងទ្វីប ដែលរកឃើញវីរុស mpox ដោយសារមេរោគនេះរីករាលដាលទៅកាន់ភូមិសាស្ត្រកាន់តែច្រើន ។ យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលប្រទេសថៃ ឱ្យដឹងថា អ្នកជំងឺដែលមានវីរុស Clade Ib នេះ គឺជាបុរសអឺរ៉ុបម្នាក់ ដែលបានចេញពីទ្វីបអាហ្រ្វិក មកដល់ទីក្រុងបាងកកពីសប្តាហ៍មុន ។ ក្រុមអាជ្ញាធរ បានកំណត់អត្តសញ្ញាណថា មានមនុស្សចំនួន ៤៣នាក់ បានស្និទ្ធនឹងអ្នកជំងឺអាយុ ៦៦ ឆ្នាំរូបនោះ និងបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល។ ករណីមួយ នៅប្រទេសស៊ុយអែតកាលពីសប្តាហ៍មុន គូសបញ្ជាក់ពីការគំរាមកំហែងជាអន្តរជាតិ អំពីអ្វីដែលគេហៅថាជំងឺ 1B ដែលត្រូវបានរាយការណ៍ថា បានសម្លាប់មនុស្សជាង ៥០០ នាក់ ភាគច្រើនជាកុមារ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នៅទូទាំងអាស៊ី អ្នកដំណើរដែលមកពីបណ្តាប្រទេសដែលរងផលប៉ះពាល់ កំពុងត្រូវបានស្នើសុំឱ្យរាយការណ៍អំពីរោគសញ្ញាដោយខ្លួនឯង ខណៈមន្ទីរពេទ្យទាំងឡាយ បង្កើនការឃ្លាំមើលសម្រាប់ជំងឺនេះ។ ខុសពីមេរោគបង្កជំងឺ mpox ដែលរីករាលដាលពាសពេញពិភពលោកក្នុងឆ្នាំ ២០២២, មេរោគថ្មីនេះកាន់តែគ្រោះថ្នាក់ ដោយមានអត្រាស្លាប់ជាង […]
ក្រដាសប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ រាប់ពាន់លាន$ បានទៅដល់ប្រទេសរុស្ស៊ី ថ្វីបើមានទណ្ឌកម្មក្តី
យោងតាមទិន្នន័យគយដែល Reuters បានមើលឃើញឱ្យដឹងថា ក្រដាសប្រាក់ដុល្លារ និងប្រាក់អឺរ៉ូប្រមាណជា ២.៣ពាន់លានដុល្លារ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានហាមឃាត់ការនាំចេញក្រដាសប្រាក់របស់ពួកគេនៅទីនោះ ក្នុងខែមីនា ឆ្នាំ ២០២២ ក្រោយពីមានការលុកលុយចូលប្រទេសអ៊ុយក្រែន ។ . តួរលេខដែលមិនបានរាយការណ៍ពីមុនបង្ហាញថា រុស្ស៊ីបានជៀសផុតពីទណ្ឌកម្មជាច្រើនដែលរាំងខ្ទប់ការនាំចូលសាច់ប្រាក់ និងស្នើឡើងថា ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ នៅតែជាឧបករណ៍ដ៏មានប្រយោជន៍ សម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើរ ទោះបីជាទីក្រុងម៉ូស្គូព្យាយាមកាត់បន្ថយការប្រឈមមុខរបស់ខ្លួនទៅនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ក៏ដោយ។ ទិន្នន័យគយដែលទទួលបានពីក្រុមហ៊ុនផ្គត់ផ្គង់ពាណិជ្ជកម្ម១ ដែលកត់ត្រា និងចងក្រងព័ត៌មានទាំងនោះ បង្ហាញថា ក្រដាសប្រាក់ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ីពីបណ្តាប្រទេស ជាច្រើន ក្នុងនោះមានទាំង អារ៉ាប់រួមអ៊ីមើរ៉េត (UAE) និងទួរគី ដែលមិនជាប់ទណ្ឌកម្មពាណិជ្ជកម្មជាមួយរុស្ស៊ី។ ប្រទេសដើម ជាងពាក់កណ្តាលនៃប្រទសទាំងនោះ មិនត្រូវបានបញ្ជាក់នៅក្នុងកំណត់ត្រានោះទេ។ រដ្ឋាភិបាលអាមេរិកកាលពីខែធ្នូ បានគំរាមដាក់ទណ្ឌកម្មចំពោះស្ថាប័នហិរញ្ញវត្ថុដែលជួយរុស្ស៊ីឲ្យជៀសផុតពីទណ្ឌកម្មទាំងនោះ និងបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនជាច្រើនមកពីប្រទេសទី៣ ពេញមួយឆ្នាំ ២០២៣ និង ២០២៤។ ប្រាក់យួនរបស់ចិន បានវ៉ាដាច់ប្រាក់ប្រាក់ដុល្ឡារ ដើម្បីក្លាយជារូបិយប័ណ្ណបរទេសដែលត្រូវបានជួញដូរច្រើនបំផុត នៅទីក្រុងមូស្គូ ថ្វីបើបញ្ហាទូទាត់សំខាន់ៗ នៅតែបន្តកើតមានក៏ដោយ។ ប្រមុខផ្នែកវិនិយោគនៅ […]
ធនាគារកណ្តាលម៉ាឡេស៊ី មានសុទិដ្ឋិនិយម ខណៈសេដ្ឋកិច្ចកើនក្នុងល្បឿលឿនបំផុត ក្នុងរយៈពេល៦ត្រីមាស
សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានពង្រីកក្នុងអត្រាលឿនបំផុតក្នុងរយៈពេល ១៨ខែ ក្នុងត្រីមាសទី២នេះ បានជំនួយពីការចំណាយគ្រួសាររឹងមាំ, ការនាំចេញ, និងការវិនិយោគ ដោយធនាគារកណ្តាលនេះ ព្យាករណ៍ពីកំណើនពេញឆ្នាំ នឹងឡើងជិតចុងកំពូល នៃការព្យាករណ៍របស់ខ្លួន។ ទិន្នន័យ បានបង្ហាញកាលពីថ្ងៃសុក្រថា ផលទុនជាតិសរុប បានកើនឡើងពី ៤.២% នៅក្នុងត្រីមាសទី១ ដល់៥.៩% ក្នុងអំឡុងពេលពីខែមេសា ដល់ខែមិថុនា និងលើសពីការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគ និងការវិភាគរបស់រដ្ឋាភិបាលពីដំបូង ថាកើនឡើង ៥.៨%។ កំណើនក្នុងរយៈពេលនេះ គឺលឿនបំផុតហើយ ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ ២០២២មក នៅពេលដែលសេដ្ឋកិច្ច បានឡើង ៧.៤% ។ ទិន្នន័យពីធនាគារ Negara Malaysia (BNM) និងនាយកដ្ឋានស្ថិតិ បានបង្ហាញថា នៅលើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាលពី១ត្រីមាសទៅ១ត្រីមាស, ផលទុនជាតិសរុប បានកើនឡើង ២.៩% បើធៀបនឹងការកើនឡើង ១.៥% ក្នុងរយៈពេលពីខែមករា ដល់ខែមីនា។ ទេសាភិបាលធនាគារ BNM លោក Abdul Rasheed Ghaffour បាននិយាយថា កំណើនពេញ១ឆ្នាំ […]
នាយករដ្ឋមន្ត្រីថ្មីថៃ លោកជំទាវ ផែថងថាន ត្រូវប្រឈមច្រើនលើបញ្ហាសេដ្ឋកិច្ច
កូនស្រីពៅរបស់អតីតមេដឹកនាំថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈ្នះការបោះឆ្នោតសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយបញ្ចប់ភាពច្របូកច្របល់ ដែលគេឃើញតុលាការបណ្តេញនាតយករដមន្ត្រីមុន និងរំលាយគណបក្សប្រឆាំងកំពូល។ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៤៧ឆ្នាំ ទទួលបានការគាំទ្រពីសមាជិកសភាចំនួន ៣១៩ នាក់នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០រូប ដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់នេះមិនធ្លាប់មានពីមុនមក។ ការហក់ឡើងរបស់លោកជំទាវនៅតែរក្សាភាពស្អិតរមួតរវាងគណបក្សភឿថៃដែលគ្រប់គ្រងដោយត្រកូលស៊ីណាវ៉ាត្រា និងគណបក្សអភិរក្សនិយមរាជានិយម និងគណបក្សគាំទ្រដោយយោធាមួយចំនួន ដែលបានចូលរួមនឹងគ្នា បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន។ លោកជំទាវផែថងថាន បង្ហាញនូវភាពភ័យព្រួយនៅពេលថ្លែងទៅកាន់ក្រុមអ្នកកាសែតជាលើកដំបូងបន្ទាប់ពីការបោះឆ្នោតសភា។ លោកជំទាវ បានបដិសេធមិនឆ្លើយសំណួរណា ដែលស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកស្រី ដោយបញញជាក់ថា លោកជំទាវ នឹងរង់ចាំរហូតដល់ការតែងតាំងរបស់លោកជំទាវ ត្រូវបានអនុម័តដោយព្រះមហាក្សត្រ មហា វីជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ។ លោកជំទាវ ផែថងថាន បាននិយាយដោយសំឡេងញ័រថា៖ “ខ្ញុំមិនដែលគិតថា ខ្ញុំជាមនុស្សឆ្លាតបំផុតនៅក្នុងបន្ទប់នោះទេ ប៉ុន្តែខ្ញុំមានការជំរុញទេកចិត្តច្បាស់លាស់ ហើយខ្ញុំមានក្រុមខ្លាំងនៅជាមួយខ្ញុំ។ ឪពុកខ្ញុំ បានផ្ញើសារតាម Facetime ប្រាប់ខ្ញុំឲ្យធ្វើឲ្យអស់ពីសមត្ថភាព។ គាត់ បាននិយាយថា គាត់សប្បាយចិត្តដែលបានឃើញកូនស្រីរបស់គាត់ នៅក្នុងតំណែងនេះ មុនពេលគាត់កើតជំងឺចាស់ភ្លេចភ្លាំង»។ លោកជំទាវ […]
ជំទាវ ផែថងថាន កូនស្រីលោកថាក់ស៊ីន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣១ និងក្មេងបំផុតរបស់ប្រទេសថៃ
សភាតំណាងរាស្រ្តថៃ កាលពីថ្ងៃសុក្រទី១៦ សីហា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភឿថៃលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ហៅ “អ៊ុង អ៊ីង” ជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេស ជាមួយនឹងសម្លេងគាំទ្រ ៣១៩សម្លេងទល់នឹង ១៤៥សម្លេង និង ២៧សសម្លេង អនុប្បវាទ។ អគ្គលេខាធិការបក្សភឿថៃ លោក សូរវង្ស ធៀងថង (Sorawong Thiengthong) កាលពីព្រឹកថ្ងៃសុក្រ នេះ បានតែងតាំងលោកស្រី ផែថងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីតែ១គត់ នៅពេលដែលប្រធានសភា លោក វ៉ាន់ មហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានចាប់ផ្តើមកិច្ចប្រជុំសភានៅម៉ោង ១០ ព្រឹកនេះ។ ចលនានេះត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ២៩១រូប។ លោកជំទាវ ផែថងថាន វ័យ៣៧ ឆ្នាំ មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំនោះទេ។ សមាជិករដ្ឋាភិបាល និងសមាជិកសភា គណបក្សប្រឆាំង បានក្រោកឡើងជជែកគ្នាពីការតែងតាំងនេះ មុនពេលការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ១១.១១នាទី […]
នាយករដ្ឋមន្ត្រីជប៉ុនដែលនឹងចេញពីអំណាច ជំរុញឱ្យគណបក្សកាន់អំណាចធ្វើកំណែទម្រង់
នាយករដ្ឋមន្រ្តីជប៉ុន ដែលទើបនឹងចេញពីអំណាច លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញឱ្យសហការីរបស់លោក ទទួលយកការកែទម្រង់ និង រកឲ្យឃើញនាយករដ្ឋមន្ត្រីថ្មីដែលនឹងផ្លាស់ប្តូរគណបក្សកំពុងកាន់អំណាច មិនមានប្រជាប្រិយ មួយនេះជាមួយនឹងទស្សនវិស័យបោះឆ្នោតមិនច្បាស់លាស់។ លោកគីស៊ីដា វ័យ៦៧ឆ្នាំ កាលពីថ្ងៃពុធ បានប្រកាសថា លោកនឹងមិនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាថ្មី ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី(LDP)ក្នុងខែក្រោយនេះ ចំពេលដែលមានអត្រាការគាំទ្រសាធារណៈទាបបំផុតដែលមិនធ្លាប់មាន ត្រូវបានកត់ត្រាដោយគណបក្សដែលញាំញីដោយរឿងអាស្រូវ ដែលបានគ្រប់គ្រងប្រទេសជប៉ុនភាគច្រើនបំផុត ក្នុងរយៈពេល៨ទសវត្សរ៍កន្លងមកនេះ និងបានធ្វើឱ្យចំណាយសមរាប់ការរស់នៅ កើនឡើង នៅក្នុងអាណត្តិ៣ឆ្នាំរបស់លោក។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកគីស៊ីដា បាននិយាយថា៖ “វាចាំបាច់ត្រូវបង្ហាញប្រជាជន ពីរបៀបដែល LDP បានវិវត្ត និងបានកកើតជាថ្មី” ។ នៅក្នុងការស្ទង់មតិមួយ ដែលចេញផ្សាយដោយទូរទស្សន៍សាធារណៈ NHK ក្នុងខែនេះ ដែលមានតែអ្នកឆ្លើយតមតែ១/៤ប៉ុណ្ណោះ បាននិយាយថា ពួកគេបានគាំទ្ររដ្ឋាភិបាលរបស់លោក រីឯជាងពាក់កណ្តាលទៀត ដែលមិនបានគាំទ្រទេ។ ការបោះឆ្នោតទូទៅមួយ ត្រូវរៀបចំធ្វើឡើងក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២៥ ដោយផ្តល់ឱ្យប្រធានគណបក្សថ្មី ត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ដើម្បីស្តារកិត្តិយសរបស់គណបក្សឡើងវិញ។ លោក Rintaro Nishimura […]