តុលាការធម្មនុញ្ញថៃ រំលាយបក្សឆ្ពោះទៅមុខ របស់លោកភីថា ពីបទទាមទារកែប្រែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេស គឺបក្សឆ្ពោះទៅមុខ (Move Forward Party) បន្ទាប់ពីរកឃើញថា បក្សនេះមានទោសពីបទបំពានច្បាប់បោះឆ្នោតជាមួយនឹងយុទ្ធនាការរបស់ខ្លួន ដើម្បីឲ្យកែប្រែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដែលតឹងរ៉ឹង។ នៅក្នុងសេចក្តីសម្រេចជាឯកច្ឆ័ន្ទមួយ តុលាការដែលមានសមាជិក៩រូប បានសម្រេចថា កិច្ចប្រឹងប្រែងរបស់បក្សឆ្ពោះទៅមុខ (Move Forward) ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលត្រូវបានគេស្គាល់ថា មាត្រា 112 នៃក្រមព្រហ្មទណ្ឌថៃ បានរំលោភច្បាប់បោះឆ្នោត។ តុលាការនេះ ក៏បានហាមប្រាមក្រុមមេដឹកនាំរបស់ខ្លួន ក្នុងនោះមានទាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន លោក ភីថា លីមចារើនរ៉ាត (Pita Limjaroenrat) ផងដែរ ពីសកម្មភាពនយោបាយ ឬឈរឈ្មោះបោះឆ្នោតជាសាធារណៈរយៈពេល១០ឆ្នាំ។ នៅក្រោមច្បាប់បោះឆ្នោតថៃ សមាជិកសភាបក្សឆ្ពោះទៅមុខប្រមាណ ១៥០ នាក់នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៥០០រូប ពេលនេះ ត្រូវតែផ្លាស់ទៅជ្រកនឹងគណបក្សថ្មីក្នុងរយៈពេល 60 ថ្ងៃ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ បានស្វែងរកការរំលាយគណបក្សឆ្ពោះទៅមុខបន្ទាប់ពីការសម្រេចមួយ កាលពីដើមឆ្នាំនេះថា កិច្ចប្រឹងប្រែងរបស់ក្រុមនេះ ដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ គឺស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ ការរំលាយនេះ ប្រថុយនឹងការរុញច្រានប្រទេសថៃឱ្យធ្លាក់ចូលក្នុងភាពចលាចលនយោបាយថ្មី ដោយតុលាការដដែលនេះ ក៏គ្រោងនឹងកាត់ក្តីនៅសប្តាហ៍ក្រោយលើញត្តិមួយដើម្បីបណ្តេញនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន ពីបទរំលោភក្រមសីលធម៌។ […]
Tesla កោះហៅរថយន្តចំនួន ១.៦៨ លានគ្រឿងនៅចិន មកជួសជុលបញ្ហាសោរជាមួយគម្របមុខ
ក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លា (Tesla) កំពុងកោះប្រមូលរថយន្តស្ទើរតែទាំងអស់នៅចិនដីគោក ដែលខ្លួនបានលក់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដើម្បីជួសជុលបញ្ហាផ្នែកទន់ (software) ដែលវាចាប់មិនបាន នៅពេលដែលគម្របមុខ ត្រូវបានដោះសោ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋបាលរដ្ឋ ដើម្បីបទប្បញ្ញត្តិទីផ្សារ កាលពីថ្ងៃអង្គារ ឲ្យដឹងថា រថយន្តសរុបចំនួន ១.៦៨ លានគ្រឿងដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នឹងពាក់ព័ន្ធនឹងការប្រមូលមកវិញនេះ ជាករណីធំបំផុត របស់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក នៅចិនដីគោក ។ និយតកររូបនោះ បានបន្ថែមថា គម្របម៉ាស៊ីនដែលមិនបិត អាចបាំងការមើលឃើញរបស់អ្នកបើកបរ ដែលនាំឲ្យមានហានិភ័យ នៃគ្រោះថ្នាក់។ ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងបញ្ចេញការអាប់ដេតកម្មវិធីតាមរលកធាតុអាកាស ដើម្បីជួសជុលបញ្ហានេះ។ រថយន្តដែលស្ថិតក្នុងបញ្ជីប្រមូលមកវិញរួមមាន Model 3 និង Model Y ដែលផលិតនៅប្រទេសចិន ក៏ដូចជា Model S និង Model […]
សិង្ហបុរី គឺជាទីទាក់ទាញ សម្រាប់ផលិតកម្មបច្ចេកវិទ្យាខ្ពស់ សិង្ហបុរី បានក្លាយជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ការផលិតបច្ចេកវិទ្យាខ្ពស់ ដោយទាក់ទាញសាជីវកម្មចម្រុះជាតិសាសន៍ឈានមុខគេជាមួយនឹងទីតាំងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងបរិស្ថានដែលងាយស្រួលអាជីវកម្ម។ រដ្ឋជាទីក្រុងនេះ ផ្តល់នូវកម្លាំងពលកម្មមានជំនាញខ្ពស់មួយ កន្លែងស្រាវជ្រាវទំនើប និងការការពារកម្មសិទ្ធិបញ្ញាដ៏រឹងមាំ ដោយធ្វើឱ្យវាក្លាយជាគោលដៅដ៏ល្អ សម្រាប់ឧស្សាហកម្មដូចជាអេឡិចត្រូនិក វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ និងវិស្វកម្មភាពជាក់លាក់។ លើសពីនេះ សិង្ហបូរី ផ្តល់លទ្ធភាពមិនអាចប្រៀបផ្ទឹមបានទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៦០០លាននាក់ និងត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ៤ របស់ពិភពលោក នៅឆ្នាំ 2030 ជាមួយនឹងផលទុនជាតិសរុបចំនួន ៣.៧ ពាន់ពាន់លានដុល្លារ។ ភាគហ៊ុនអាស៊ី បានស្ទុះងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ 2008 ភាគហ៊ុនរបស់ជប៉ុន បានបង្កើនថាមពលខ្ពស់ជាង ដោយនាំឱ្យការកើនឡើង នៅអាស៊ី ខណៈដែលពួកគេបានបានខាតបង់ខ្លះទៀត នៅក្នុងការធ្លាក់ចុះជាសកល កាលពីថ្ងៃច័ន្ទ ដែលបានបំផ្លាញប្រាក់រាប់ពាន់លានលើគ្រប់ទីផ្សារ តាំងពីទីក្រុងញូវយ៉ករហូតទីក្រុងឡុងដ៍។ អនាគតភាគហ៊ុនរបស់អាមេរិក ក៏បានរីកចម្រើនដែរ ហើយចំណូលរតនាគារ ធ្លាក់ចុះ។ រង្វាស់ភាគហ៊ុនសំខាន់ៗរបស់ប្រទេសជប៉ុនទាំងពីរ បានកើនឡើងជិត ១១% បន្ទាប់ពីធ្លាក់ចុះជាង ១២% កាលពីថ្ងៃម្សិល ខណៈសន្ទស្សន៍ Kospi […]
ធនាគារពិភពលោក វាយតម្លៃផលប៉ះពាល់ នៃព្រឹត្តិការណ៍នៅបង់ក្លាដែស បន្ទាប់ពីនាយករដ្ឋមន្ត្រី លាលែងពីតំណែង
ធនាគារពិភពលោក បាននិយាយថា ខ្លួនកំពុងវាយតម្លៃពីផលប៉ះពាល់នៃព្រឹត្តិការណ៍នៅក្នុងប្រទេសបង់ក្លាដែស លើកម្មវិធីកម្ចីរបស់ខ្លួនជាមួយប្រទេសនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ខ្លួន លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង និងរត់ភៀសខ្លួនកាលពីថ្ងៃចន្ទ។ ការចាកចេញរបស់លោកស្រីហាស៊ីណា (Hasina) បានកើតឡើង បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបបាតុកម្មជាច្រើន ដែលបានចាប់ផ្តើមជាការតវ៉ាប្រឆាំងនឹងកូតាអនុគ្រោះការងារ រួចក៏បានក្លាយទៅជាចលនាទាមទារឱ្យផ្តួលរំលំលោកស្រីតែម្តង។ ភាពចលាចលនយោបាយបច្ចុប្បន្ន នៅបង់ក្លាដែស ត្រូវបានគេរំពឹងថា នឹងរំខានដល់ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេសនេះ និងបង្កភាពមិនច្បាស់លាស់ នៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ របស់ទីក្រុងដាកា ជាមួយទីក្រុងញូវដែលីផងដែរ។ អ្នកនាំពាក្យរបស់ធនាគារ១រូប បាននិយាយថា៖ “យើងកាន់ទុក្ខចំពោះអំពើហឹង្សា និងការបាត់បង់ជីវិតដ៏សោកនាដកម្ម ដែលបានកើតឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅបង់ក្លាដែស ហើយសង្ឃឹមលើដំណោះស្រាយដ៏ឆាប់រហ័ស និងដោយសន្តិវិធីមួយ។ យើងកំពុងវាយតម្លៃពីផលប៉ះពាល់ នៃស្ថានការណ៍ដែលកំពុងកើតឡើង លើកម្មវិធីក្រុមធនាគារពិភពលោក និងនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រចំពោះបំណង នៃការអភិវឌ្ឍន៍របស់ប្រជាជនបង់ក្លាដែស” ។ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក កាលពីខែមិថុនាបានអនុម័តគម្រោងចំនួនពីរ ដែលមានតម្លៃសរុប ៩០០លានដុល្លារដើម្បីជួយបង់ក្លាដែសពង្រឹងគោលនយោបាយផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីធានាឲ្យបាននូវកំណើនប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ។ ធនាគារពិភពលោក គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេដែលជួយដល់ប្រទេសបង់ក្លាដែសបន្ទាប់ពី បានទទួលឯករាជ្យ។ ចាប់តាំងពីពេលនោះមក ធនាគារនេះ បានប្តេជ្ញាផ្តល់ជំនួយឥតសំណងចំនួន […]
ផ្សារហ៊ុនធ្លាក់ចុះ មហាសេដ្ឋីពិភពលោកខាតបង់ចំនួន $១៣៤ពាន់លាន, ក្រុមហ៊ុន Amazon របស់លោក បេហ្សូស ខាតច្រើនជាងគេ
ទ្រព្យសម្បត្តិសុទ្ធរបស់លោក ជេហ្វ បេហ្សូស (Jeff Bezos) បានថយចុះមកនៅចំនួន ១៥.២០ ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ថ្ងៃទី 3 ខែសីហា ២០២៤ម្សិលមិញនេះ ដែលធ្វើឱ្យមានការធ្លាក់ចុះជាទូទៅ ដែលបានធ្វើឱ្យក្រុមមហាសេដ្ឋីពិភពលោកទាំង ៥០០រូប ខាតបង់សរុប ១៣៤ ពាន់លានដុល្លារ។ ។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ភាគហ៊ុននៅក្នុងក្រុមហ៊ុន Amazon.com Inc បានធ្លាក់ចុះ ៨.៨% ចំពេលមានការលក់ផ្តាច់កាន់តែទូលំទូលាយនៅក្នុងទីផ្សារ ដោយបានទម្លាក់ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bezos មកត្រឹម ១៩១.៥ ពាន់លានដុល្លារអាមេរិក ។ ការខាតបង់១ថ្ងៃនេះ គឺ គ្រោះអាក្រក់បំផុតទី3 របស់គាត់ បន្ទាប់ពីការខាតបង់ចំនួន៣៦ពាន់លានដុល្លារកាលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ នៅពេលដែលសហស្ថាបនិក Amazon ក្រោយពីការដោះស្រាយការលែងលះរបស់គាត់ និងកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ នៅពេលដែលភាគហ៊ុន Amazon បានធ្លាក់ចុះ […]
សង្ខេបខ្លីៗ…..ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ
ក្រុមហ៊ុន Apple សង្ឃឹមថា AI នឹងជួយធ្វើទំនើបកម្ម iPhone ខណៈការលក់នៅប្រទេសចិនធ្លាក់ចុះ ក្រុមហ៊ុន អេបផល បាននិយាយថា ការលក់ទូរស័ព្ទ iPhone ត្រីមាសទី3 របស់ខ្លួន ប្រសើរជាងការរំពឹងទុក និងបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ ខណៈពួកគេពឹងលើបញ្ញាសិប្បនិម្មិត () ដើម្បីទាក់ទាញអ្នកទិញ ទោះបីជាអាជីវកម្មទូទៅនៅចិន បានខកចិត្តក៏ដោយ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះនេះ អ្វីដែលអ្នកវិភាគបានហៅថា ការអាប់ដេតកម្មវិធីដ៏ធំបំផុតសម្រាប់ iPhone ក្នុងមានបញ្ចូលទាំងមុខងារបញ្ញាសិប្បនិមិត្ត ហើយវាបានមកដល់ នៅពេលដែលគូប្រជែងដូចជា Samsung បានដើរលឿនជាង ក្នុងការដាក់ចេញនូវសេវាកម្មស្រដៀងគ្នាទាំងនេះ៕ អត្រាអ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងយ៉ាងខ្លាំងរហូត ៤,៣% អត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ជិត៣ឆ្នាំហើយ គឺ មាន4.3% ក្នុងខែកក្កដា ចំពេលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់លើការរើសបុគ្គលិក ដោយបង្កើនការភ័យខ្លាចថាទីផ្សារការងារនេះ កាន់តែដុនដាប និងសក្តានុពលធ្វើឱ្យសេដ្ឋកិច្ចងាយរងគ្រោះជាសក្តានុពល ចំពោះវិបត្តិសេដ្ឋកិច្ច។ ក្រសួងការងារ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការកើនឡើងនៃអត្រាគ្មានការងារធ្វើពី 4.1% ក្នុងខែមិថុនានេះ គឺជាការកើនឡើងដល់ខែទីបួនជាប់ៗគ្នាហើយ បន្ទាប់ពី៥០ឆ្នាំមុន ខ្ពស់បំផុតត្រឹម 3.4%៕ […]
លោក ពូទីន បង្កើនប្រាក់រង្វាន់ទ្វេដងសម្រាប់អ្នកស្ម័គ្រចិត្តបម្រើកងទ័ព ខណៈការចាញ់សង្រ្គាមរបស់រុស្ស៊ី កើនឡើង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្កើនប្រាក់ឈ្នួលជាមុនទ្វេដង សម្រាប់ក្រុមអ្នកស្ម័គ្រចិត្ត ចូលប្រយុទ្ធក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ជាទង្វើមួយក្នុងគោលបំណងជួយសម្រួលដល់ការជ្រើសរើសទាហានថ្មី ប៉ុន្តែយុទ្ធសាស្ត្រនេះទំនងជាបង្កើតអតុល្យភាពចំពោះសេដ្ឋកិច្ចដែលឡើងកំដៅខ្លាំងហួសហេតុរួចទៅហើយ។ យោងតាមការបញ្ជារបស់ប្រធានាធិបតី១ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ឲ្យដឹងថា ពលរដ្ឋរុស្ស៊ីគ្រប់រូបដែលបានចុះកុងត្រាចូលបម្រើកងទ័ពឥឡូវនេះ នឹងទទួលបានឲ្យប្រាក់ជាមុនចំនួន 400,000 រូប្លិ៍ (ប្រមាណជា $4,651)។ លោកពូទីន ក៏បានអំពាវនាវដល់អាជ្ញាធរក្នុងតំបន់ ឱ្យផ្គូរផ្គងប្រៀបធៀបនឹងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ដែលត្រូវបានកំណត់ពីមុនត្រឹមចំនួន 195,000 រូប្លិ៍។ ខណៈដែលការទូទាត់ប្រចាំខែអប្បបរមា សម្រាប់ទាហានឯកជនម្នាក់ ដែលចូលរួមក្នុងអ្វីដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” កំណត់ចំនួន 204,000 រូប្លិ៍, ក្រឹត្យថ្មីនេះ បានដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំអប្បបរមា នៃសេវាកម្មបម្រើទ័ពក្នុងឆ្នាំដំបូងចំនួន 3,25 លានរូប្លិ៍ (ប្រមាណជា 37,791 ដុល្លារ) ។ ប្រាក់ឈ្នួលប្រចាំខែសម្រាប់មន្រ្តីយោធា គឺខ្ពស់ជាង និងអាស្រ័យលើឋានៈរបស់ពួកគេផងដែរ។ ក្រុមទាហានជ្រើសរើសថ្មីទាំងអស់ ក៏ទទួលបានប្រាក់បន្ថែម សម្រាប់ការចូលរួមក្នុងយុទ្ធនាគារការវាយលុក ឬកម្ទេចរថក្រោះសត្រូវ និងគ្រឿងចក្រផ្សេងទៀតផងដែរ។ កាលពីដើមខែនេះ អភិបាលក្រុងមូស្គូ បានរៀបចំការបង់ប្រាក់ជាមុន សម្រាប់អ្នករស់នៅក្នុងទីក្រុងនេះ ដែលកំពុងចុះឈ្មោះដើម្បីប្រយុទ្ធនៅអ៊ុយក្រែនចំនួន 1.9 លានរូប្លិ៍ […]