ជំទាវ ហារីស ទទួលអំណាយ ជាង$100លាន, អីឡុន ម៉ាស់ ឧបត្ថម្ភក្រុមលោកដូណាល់ ត្រាំ $45លាន១ខែ
ប្រជាប្រិយភាព របស់អតីតប្រធានាធិតបតី លោកដូណាល់ ត្រាំ ជាបេក្ខភាពបក្សសាធារណរដ្ឋ បានហក់ឡើងហួសពីការស្មាន បន្ទាប់ ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយ ហើយការប្រកាសឧបត្ថម្ភប្រមាណ $45លាន ជារៀងរាល់ខែ ពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យាលោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននាំឲ្យមានការប៉ានប្រមាណជា្រច្រើនថា លោកនឹងឡើងកាន់ អំណាចជាថ្មី នៅថ្ងៃទី៥ វិច្ឆិកា ប៉ុន្តែវត្តមានរបស់ស្ត្រីស្បែកខ្មៅ លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) ពីសប្តាហ៍មុន ដែលជំនួសលោកប្រធានាធិបតី ចូ បៃដិន (ដែលបានបោះបង់ការប្រជែង) នៅលើវិទិកាឃោសនាបោះឆ្នោត ក៏បានបង្ហាញថា នឹងមានឈុតឆាកប្រជែងគ្នាជាថ្មី ខណៈត្រឹមតែ២៤ម៉ោងបន្ទាប់ពីការចាលចេញរបស់លោក បៃដិន ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតតបស់លោកជំទាវ បានទទួលអំណោយសម្រាប់ឃោសនាចំនួនជាង$១០០លាន ដែលគូសបញ្ជាក់ពីទំនុកចិត្តថ្មី ពីក្រុមអ្នកគាំទ្រ។ អំណោយដែលក្រុមរបស់លោកជំទាវ បានហៅថា ជា ការរៃអង្គាសជាប់កំណត់ត្រា ក្នុងរយៈពេល 24 ម៉ោង ដែលប្រមូលបាន 81លានដុល្លារ បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់បក្សប្រជាធិបតេយ្យ ខណៈការស្ទង់មតិថ្នាក់ជាតិលើកដំបូងដែលបានធ្វើឡើងចាប់តាំងពីលោកបៃដិន បានចាកចេញ បានបង្ហាញថា លោកជំទាវ ហារីស […]
លោក Elon Musk កំពូលសហគ្រិនពូកែច្នៃប្រឌិតគ្មានទីបញ្ចប់
លោក Elon Musk កើតនៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 1971 នៅទីក្រុង Pretoria ប្រទេស អាហ្វ្រិកខាងត្បូង គឺជាសហគ្រិនដែលល្បីល្បាញដោយសារឥទ្ធិពលផ្លាស់ប្តូររបស់គាត់លើឧស្សាហកម្មជាច្រើនតាមរយៈផ្នត់គំនិតប្រកបដោយចក្ខុវិស័យ និងការជំរុញឥតឈប់ឈររបស់គាត់។ ដំណើរនៃភាពជាសហគ្រិនរបស់ Musk គឺជាសក្ខីភាពមួយចំពោះសមត្ថភាពរបស់គាត់ក្នុងការប្រជែងនឹងការគិតបែបសាមញ្ញ និងការប្តេជ្ញាចិត្តឥតងាករេរបស់គាត់ចំពោះការច្នៃប្រឌិត។
អនុប្រធានាធិបតីកាម៉ាឡា ហារីស ជានរណា ហេតុអ្វីក្លាយជាបេក្ខភាពប្រធានាធិបតី?
លោកជំទាវអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ពេលនេះ គឺជាអ្នកស្នងមរតកជាក់ស្តែង ក្នុងនាមជាបេក្ខភាពប្រធានាធិបតីអាមេរិក របស់បក្សប្រជាធិបតេយ្យហើយ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសដកខ្លួនចេញពីការប្រជែងការបោះឆ្នោតជាថ្មី។ ការហក់ឡើងរបស់លោកជំទាវហារីស គឺជារបត់នៃជោគវាសនាដ៏គួរឱ្យកត់សម្គាល់សម្រាប់អ្នកនយោបាយម្នាក់ ដែលការខ្វះប្រជាប្រិយភាពរបស់គាត់ ត្រូវបានគេមើលឃើញថាជាមូលហេតុដ៏សំខាន់ ដែលលោកបៃដិន ត្រូវតែសម្រេចចិត្តបោះបង់ការស្វែងរកអាណត្តិទីពីរ ខណៈលោកជំទាវ ហារីស វ័យ 59 ឆ្នាំ ដែលជាស្ត្រីស្បែកខ្មៅដំបូងគេដែលមានតំណែងជាអនុប្រធានាធិបតី បានទទួលបានការឯកភាពយល់ព្រមដ៏ធំ និងមានការទាក់ទាញដ៏រឹងមាំជាមួយនឹងប្លុកបោះឆ្នោតសំខាន់ៗ សម្រាប់ក្រុមប្រជាធិបតេយ្យ។ តើការស្ទង់មតិនិយាយអ្វីខ្លះអំពីលោកជំទាវ ហារីស? នៅក្នុងការស្ទង់មតិរបស់ Bloomberg News/Morning Consult ដែលធ្វើឡើងនៅដើមខែកក្កដា 46% នៃអ្នកបោះឆ្នោតនៅរដ្ឋប្រទាញប្រទង់ បាននិយាយថា ពួកគេជឿជាក់លើលោកជំទាវ ហារីស ក្នុងការបំពេញកាតព្វកិច្ចជាប្រធានាធិបតី ប្រសិនបើលោក បៃដិន មិនអាចបម្រើបានទៀតទេ។ 77% នៃអ្នកប្រជាធិបតេយ្យក្នុងរដ្ឋប្រទាញប្រទង់ បាននិយាយថាពួកគេគាំទ្រលោកជំទាវ ឱ្យកាន់កាប់តំណែងនេះ បើសិនលោកបៃដិន មិនអាចបន្តបាន។ នៅក្នុងការស្ទង់មតិកាលពីដើមខែឧសភា លោកជំទាវ បានតាមពីក្រោយលោកត្រាំ […]
ថៃបញ្ជាឲ្យពន្លឿន ដំណោះស្រាយ បំណុលធនាគារជូនពលរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
គណៈរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃ (BoT) ពន្លឿនការដោះស្រាយបំណុលគ្រួសាររបស់ពលរដ្ឋជាមួយធនាគារ ជាពិសេសបំណុលអាក្រក់ផ្នែកលំនៅដ្ឋាន បំណុលរថយន្ត បំណុលម៉ូតូ បំណុលប័ណ្ណឥណទាន និងកម្ចីរៀនសូត្ររបស់សិស្ស ដោយសារតែមកដល់ពេលនេះហើយ សេដ្ឋកិច្ចថៃ នៅតែមិនទាន់ឃើញសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញនៅឡើយ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវិជ្ជរ៉ា (Pichai Chunhavajira) បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ ដល់ស្ថាប័នដែលពាក់ព័ន្ធ ឲ្យពន្លឿន ដោយដោះស្រាយវិបត្តិសេដ្ឋកិច្ច១នេះ ដោយសារតែកង្វះសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញ។ បញ្ហាធំបំផុត គឺបញ្ហាបំណុលដ៏អាក្រក់ក្នុងផ្នែកលំនៅដ្ឋាន និងបំណុលសហគ្រាសធុនតូច និងមធ្យម ជាពិសេសបំណុលគ្រួសារដ៏សែនធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ ថៃមានបំណុលគ្រួសារចំនួន 13.6 ពាន់ពាន់លានបាត (ប្រមាណជា$372ពាន់លាន)ស្មើនឹង 90% នៃផលទុនជាតិសរុប ដែលមានប្រមាណជា ១ពាន់ពាន់លានបាត ជាបំណុលអាក្រក់ ហើយបញ្ហានេះទំនងជានឹងកើនឡើងដោយសារតែបំណុលកាន់តែច្រើនប្រឈមនឹងហានិភ័យ ក្លាយជាបំណុលអាក្រក់ ដោយពាក់កណ្តាលនៃចំនួននេះ គឺជា បំណុលលំនៅដ្ឋាន និងបំណុលរថយន្ត […]
វៀតណាម កាត់ទោសមនុស្ស 27 នាក់ ដាក់ពន្ធនាគារពីបទរត់ពន្ធមាស 6 តោនពីកម្ពុជា
តុលាការប្រជាជនទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រ ទី១៩ កក្កដា ២០២៤ បានកាត់ទោសមនុស្ស២៧នាក់ឱ្យជាប់ពន្ធនាគាររហូតដល់១៨ឆ្នាំពីបទរត់ពន្ធមាស៦តោនពីកម្ពុជា។ អ្នកស្រី ង្វៀន ធីមិញ ភុង អាយុ 43 ឆ្នាំ និង អ្នកស្រី ង្វៀន ធីង៉ុកយ៉ាវ អាយុ 44 ឆ្នាំ ម្នាក់ៗ ជាប់គុក 18 ឆ្នាំពីបទរត់ពន្ធមាស ហើយប្អូនស្រីរបស់ យ៉ាវ ឈ្មោះ នាង ង្វៀន ធីគីមភឿង អាយុ 39 ឆ្នាំ ជាប់គុក 15 ឆ្នាំ។ បក្ខពួក២១នាក់របស់ពួកគេ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ពី៤ឆ្នាំ ទៅ១២ឆ្នាំ។ តុលាការនោះ ក៏បានបញ្ជាឱ្យជនជាប់ចោទបង់ប្រាក់ស្មើនឹងមាសដែលបានរត់ពន្ធចំនួន 8.5 ពាន់ពាន់លានដុង (ប្រមាណ 334.9 លានដុល្លារអាមេរិក) ទៅឲ្យរតនាគាររដ្ឋាភិបាល។ ភុង គឺជាមេខ្លោងដែលធ្វើការចរចាដោយផ្ទាល់ទាក់ទងនឹងការរត់ពន្ធនេះ យ៉ាវ គឺជាអ្នកគាំទ្រខាងនយោបាយដ៏សំខាន់ ហើយអ្នកផ្សេងទៀត ត្រូវបានប្រគល់ភារកិច្ចផ្សេងៗ។ ភុង ធ្លាប់ជាបុគ្គលិកហាងមាស […]
នយោបាយដ៏ក្តៅគគុកនៅអាមេរិចអាចធ្វើឱ្យរង្គើរសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសតូចៗនិងខ្សោយដូចជាកម្ពុជា
ប្រព័ន្ធដ៏ស្មុគស្មាញនៃនយោបាយ និងសេដ្ឋកិច្ចពិភពលោក ជារឿយៗជាប់ទាក់ទងគ្នាតាមរបៀបដែលអាចផ្តល់ផលវិបាកយ៉ាងទូលំទូលាយដល់ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសតូចៗ និងងាយរងគ្រោះដូចជាប្រទេសកម្ពុជាជាដើម។ សហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចសាកល មានឥទ្ធិពលយ៉ាងខ្លាំងទាំងក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ហើយគោលនយោបាយ និងការសម្រេចចិត្តរបស់មហាអំណាចនេះ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក ក្នុងតំបន់និងប្រទេសតូចៗដូចជាកម្ពុជា។
សម្តីលោកដូណាល់ ត្រាំបង្ករភាពចលាចលធ្ងន់ធ្ងរទីផ្សារហ៊ុនតៃវ៉ាន់
អតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤មកពីគណៈបក្សសាធារណៈរដ្ឋ លោក ដូណាល់ ត្រាំ បានបង្កើតឱ្យមានព្រឹត្តិការណ៍ជជែកវែកញែកយ៉ាងផុសផុលនៅពេលដែលលោកថ្លែងនៅក្នុងកិច្ចសម្ភាស៍ដាច់ដោយឡែកជាមួយបណ្តាញព័ត៌មាន Bloomberg Businessweek ថាកោះតៃវ៉ាន់មិនដែលផ្តល់ផលប្រយោជន៍អ្វីសោះឡើយដល់សហរដ្ឋអារិកកន្លងមក ដូចនេះតៃវ៉ាន់គួរតែបង់មកឱ្យសហរដ្ឋអាមេរិកនូវថ្លៃការពារ ដោយលោកប្រដូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ជាអតិថិជននិងក្រុមហ៊ុនធានារ៉ាប់រងដែលអតិថិជនត្រូវបង់ថ្លៃសេវ៉ាធានារ៉ាប់រងប្រចាំឆ្នាំ។