OpenAI ចេញគំរូម៉ូដែលថ្មី ដែលមានសមត្ថភាពមានហេតុផលដូចមនុស្ស
OpenAI កំពុងបញ្ចេញគំរូថ្មី១ នៃបញ្ញាសិប្បនិមិត្ត ដែលអ្នកខាងក្នុងស្គាល់ថា “Strawberry” ដែលអាចបំពេញការងារមានហេតុផលដូចជាមនុស្សខ្លះ ព្រោះវាមើលទៅស្ថិតនៅទីកំពូលនៃទីផ្សារដែលមានគូប្រជែងដ៏ច្រើន។ ក្រុមហ៊ុននេះ បាននិយាយនៅក្នុងការបង្ហោះក្នុងប្លុកពីថ្ងៃព្រហស្បតិ៍ថា ម៉ូដែលថ្មីនេះ ដែលមានឈ្មោះថា o1 ត្រូវបានរចនាឡើងឱ្យចំណាយពេលច្រើនក្នុងការគណនាចម្លើយមុនពេលឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់។ ជាមួយនឹងម៉ូដែលនេះ ឧបករណ៍បំពាក់របស់ OpenAI គួរតែអាចដោះស្រាយបញ្ហាច្រើនជំហាន ក្នុងនោះមានទាំង គណិតវិទ្យាដ៏ស្មុគ្កស្មាញ និងបញ្ហាការសរសេរកូដ។ ក្រុមហ៊ុនបាននិយាយថា៖ “ក្នុងនាមជាគំរូដំបូង វាមិនទាន់មានមុខងារសំខាន់ច្រើន ដែលធ្វើឱ្យ ChatGPT មានប្រយោជន៍ ដូចជាការរុករកក្នុងគេហទំព័រសម្រាប់ព័ត៌មាន និងការដំឡើងឯកសារ និងរូបភាពនោះទេ ។ ប៉ុន្តែសម្រាប់កិច្ចការមានហេតុផលស្មុគស្មាញទាំងឡាយ នេះគឺជាការជឿនលឿនដ៏សំខាន់មួយ និងតំណាងឱ្យកម្រិតថ្មីមួយ នៃសមត្ថភាព AI ។ ដោយហេតុនេះហើយ យើងកំពុងរៀបចំឡើងវិញនូវការរាប់ត្រឡប់ទៅ 1 ហើយដាក់ឈ្មោះស៊េរីនេះថា OpenAI o1″។ កំណែប្រែដែលពិនិត្យជាមុន នៃម៉ូដែលនេះ នឹងអាចរកបានតាមរយៈ chatbot ដ៏ពេញនិយមរបស់ OpenAI, ChatGPT, រហូតដល់ក្រុមអ្នកប្រើប្រាស់ Plus and Team ដែលបង់ប្រាក់កាលពីថ្ងៃព្រហស្បតិ៍។ មុននេះ […]
ផ្ទុះការប្តឹងប្តល់ បន្ទាប់ពីមហាសេដ្ឋី Amazon លោក Jeff Bezos ទិញវិមានតម្លៃ ៧៩លានដុល្លារនៅផ្លរីដា
មនុស្សគ្រប់គ្នា សុទ្ធតែចង់ទទួលបានប្រាក់ដុល្លារច្រើន ពីការលក់អចលនទ្រព្យ សូម្បីតែខ្លួនគឺជាអ្នកមានប្រាក់ច្រើនក្រៃលែងទៅហើយក៏ដោយ។ អ្នកជំនួញ លោក លីអូ គ្រីស (Leo Kryss) កំពុងប្តឹងក្រុមហ៊ុនអចលនទ្រព្យ Douglas Elliman ជុំវិញការលក់ផ្ទះរបស់គាត់ តម្លៃ ៧៩លានដុល្លារ នៅរដ្ឋផ្លរីដា ដែលជាវិមានមានបន្ទប់គេង ៧ និង មានបន្ទប់ទឹក ១២ ដែលស្ថិតនៅក្នុងទីតាំង ដែលពាក្យបណ្ដឹងរបស់គាត់ហៅថា “តំបន់ដ៏មានកិត្យានុភាព និងពិសេសផ្តាច់មុខបំផុត នៅក្នុងក្រុងម៉ៃអាមី ក្នុងភូមិ Indian Creek” ។ នៅក្នុងពាក្យបណ្ដឹងរបស់គាត់ លោក គ្រីស អះអាងថា លោកបានសួរនាយកប្រតិបត្តិក្រុមហ៊ុន Douglas Elliman លោក Jay Parker ដោយផ្ទាល់ថាតើស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នៅពីក្រោយការទិញនេះមែនទេ។ យោងតាមពាក្យបណ្តឹងដែលបានប្តឹងកាលពីខែកក្កដា នៅក្នុងតុលាការតុលាការទី១១ នៅស្រុក Miami-Dade County ឱ្យដឹងថា លោក Parker […]
ប្រធានក្រុមហ៊ុន Evergrande អ្នកសាងវិបត្តិអចលនទ្រព្យដល់ប្រទេសចិន, ត្រូវបានផ្លាស់ទៅឃុំឃាំងនៅក្នុងមណ្ឌលឃុំឃាំងពិសេស ក្នុងក្រុងស៊ិនចិន
ប្រភពពីរ ដែលដឹងអំពីបញ្ហានេះ បាននិយាយថា លោក ហ៊ុយ កាយ៉ាន (Hui Ka Yan) ប្រធានក្រុមហ៊ុន China Evergrande Group ដែលស្ថិតនៅចំកណ្តាលបេះដូង នៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានប្តូរទៅកាន់មណ្ឌលឃុំឃាំងពិសេសមួយ ក្នុងទីក្រុងស៊ិនចិន (Shenzhen) ។ លោក ហ៊ុយ វ័យ ៦៥ ឆ្នាំ គេមិនដែលឃើញមុខជាសាធារណៈទេចាប់តាំងពីគាត់ត្រូវបានក្រុមអាជ្ញាធរចិននាំខ្លួនយកទៅ កាលពី១ឆ្នាំមុន ហើយទីកន្លែងឃុំខ្លួនបច្ចុប្បន្នរបស់គាត់ ពីមុនមក ក៏មិនត្រូវបានគេរាយការណ៍ដែរ។ បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសចិន បានរកឃើញអង្គភាពលេចធ្លោរបស់ក្រុមហ៊ុន Evergrande បានបំប៉ោងប្រាក់ចំណូល និងបានប្រព្រឹត្តការគៃបន្លំមូលបត្រ លោក លោក ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៦ លានដុល្លារកាលពីខែ មីនា និងត្រូវបានរារាំងមិនឱ្យចូលទីផ្សារមូលបត្រអស់មួយជីវិត។ ក្រុមហ៊ុន China Evergrande Group ត្រូវបានបញ្ជាឱ្យរំលាយចោល កាលពីខែមករា។ លោក ហ៊ុយ ដែលធ្លាប់ជាមហាសេដ្ឋីរបស់ប្រទេសចិន មិនត្រូវបានគេដឹងថា ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឧក្រិដ្ឋកម្មណាមួយទេ ហើយគេក៏មិនច្បាស់ថា តើលោក នឹងត្រូវឃុំខ្លួនរយៈពេលយូរប៉ុន្មាន […]
លោក ស៊ី ជិនពីង ជំរុញកិច្ចប្រឹងប្រែងដើម្បីឈានដល់គោលដៅកំណើនប្រចាំឆ្នាំ ចំពេលកំណើនមានមន្ទិល
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអំពាវនាវឱ្យក្រុមមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់ប្រទេសនេះ ខណៈដែលក្រុមអ្នកសេដ្ឋកិច្ច បានដាក់ការសង្ស័យលើសន្ទុះ នៃប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។ ដោយដកស្រង់សំដីរបស់លោកនៅក្នុងសិក្ខាសាលាមួយ, ទូរទស្សន៍រដ្ឋចិន Central Television បានរាយការណ៍ថា លោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យរដ្ឋាភិបាលមជ្ឈឹម និងមូលដ្ឋានរបស់ប្រទេស អនុវត្តគោលនយោបាយសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវសម្រាប់ត្រីមាសទី ៣ និងទី ៤ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញ១ឆ្នាំរបស់ខ្លួន។ ប្រសាសន៍របស់មេដឹកនាំចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកសេដ្ឋកិច្ច Wall Street ក្នុងចំនួនកំពុងកើនឡើង ក្នុងនេះមានទាំងក្រុមហ៊ុន UBS Group AG និងក្រុមហ៊ុន JPMorgan Chase & Co. បានចាប់ផ្តើមព្យាករថា ប្រទេសចិន អាចនឹងខកខានមិនបានសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ ៥% នៅឆ្នាំនេះ ជាគោលដៅមួយ ដែលពួកគេនិយាយថានឹងត្រូវការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីជាច្រើនផ្សេងទៀត បើសិនគេចងបានសម្រេច។ សេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លាររបស់ចិន កំពុងជួបការលំបាកជាមួយនឹងការធ្លាក់ចុះនៃអចលនទ្រព្យដែលធ្វើឲ្យមានបញ្ហាដល់អ្នកប្រើប្រាស់ និងអាជីវកម្មនានា។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ […]
ព្យុះទីហ្វុង យ៉ាគី បំផ្លិចបំផ្លាញ អស់រាប់ពាន់លាន$នៅទូទាំងទ្វីបអាស៊ី, សម្លាប់មនុស្យជិត៣០០នាក់
មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងជួបការលំបាកយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះ ដោយផ្ទះសម្បែងត្រូវបានជន់លិច, ដាច់ចរន្តអគ្គិសនី ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត បន្ទាប់ពីព្យុះទីហ្វុង យ៉ាគី (Yagi) ដែលជាព្យុះដ៏កំណាចបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានបោកបក់បំផ្លិចបំផ្លាញ ទូទាំងតំបន់នេះអស់រាប់ពាន់លានដុល្លារ ខណៈចំនួនអ្នកបាត់បង់ជីវិត មានជិត៣០០ នាក់ នៅក្នុងតំបន់។ នៅវៀតណាម អ្នកស្លាប់ បានកើនឡើងដល់ ២២៣នាក់, បាត់ខ្លួន១២៨នាក់ និងរបួស ជាង៨០០នាក់។ នៅចិន មនុស្សយ៉ាងតិច៣០នាក់ បានបាត់បង់ជីវិត, ហ្វីលីពីន ស្លាប់១៦នាក់, នៅថៃស្លាប់ ៨នាក់ និង មីយ៉ាន់ម៉ា ស្លាប់១៧នាក់, ខណៈនៅឡាវ មិនទាន់មានរបាយការណ៍ប៉ះពាលដល់ជីវិតទេ។ ព្យុះទីហ្វុង យ៉ាគី ក៏បានបង្កការខូចខាតជាទូទៅដល់គោលដៅទេសចរណ៍ល្បីៗ និងរំខានដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ចិន ហ្វីលីពីន ថៃ និងប្រទេសផងដែរ។ ប្រទេសវៀតណាម ព្យុះនេះ បានបោកបក់លើភាគខាងជើងវៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ១៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ គោលដៅទេសចរណ៍សំខាន់ៗ ដូចជាតំបន់ Bai Chay នៅក្នុងឈូងសមុទ្រហាក់ឡុង និងកោះ Cat […]
ផ្នែកទេសចរណ៍ថៃ ជំរុញឱ្យត្រៀមនឹងស្ថានភាពអាក្រក់បំផុត ក្រុមប្រតិបត្តិករទេសចរណ៍ បានព្រមានដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សូរ៉ាវង់ ធៀនថង (Sorawong Thienthong) ឱ្យត្រៀមទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងកាន់តែសាហាវនៅឆ្នាំក្រោយ, ដោយជំរុញឱ្យរដ្ឋាភិបាលចាប់ផ្តើមរៀបចំផែនការសម្រាប់សេណារីយ៉ូ ដែលអាក្រក់បំផុតចាប់ពីឆ្នាំនេះ។ ប្រធានសមាគមសណ្ឋាគារថៃ, លោក Thienprasit Chaiyapatranun បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកប្រទេសថៃនៅឆ្នាំនេះ អាចឆ្លើយតបតាមគោលដៅរបស់រដ្ឋាភិបាល ប្រមាណ៣៨លាននាក់។ ទោះជាយ៉ាងណា លោកនិយាយថា រដ្ឋមន្ត្រីថ្មីរូបនេះ និងរដ្ឋាភិបាល គួរសម្លឹងទៅឆ្នាំក្រោយ ព្រោះកត្តាអវិជ្ជមានជាច្រើន អាចនឹងកើតមាន៕ ជប៉ុន គ្រោងចេញរថភ្លើងល្បឿនលឿន គ្មានអ្នកបើកបរ ប្រតិបត្តិករផ្លូវដែកធំមួយ បាននិយាយថា រថភ្លើង Shinkansen អាចនឹងធ្វើដំណើរជុំវិញប្រទេសជប៉ុនដោយគ្មានអ្នកបើកបរ ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយជួយជំរុញមួយផ្នែក លើវិបត្តិប្រជាសាស្រ្តរបស់ប្រទេសនេះ។ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន East Japan Railway (JR East) នឹងណែនាំជាលើកដំបូង នូវរថភ្លើងជាច្រើន ដែលការងារ របស់អ្នកបើកបរជាច្រើន ត្រូវបានដំណើរការដោយស្វ័យប្រវត្តិលើផ្នែកជាច្រើន នៃផ្លូវមួយ ចាប់ពីឆ្នាំ ២០២៨ទៅ […]
ចិន ឃុំខ្លួនក្រុមអ្នកវិនិយោគ ធនាគារ, ដកហូតលិខិតឆ្លងដែន ជាហូរហែ
ប្រទេសចិន កំពុងបង្កើនកម្តៅយ៉ាងខ្លាំងលើធនាគារវិនិយោគចំនួន ៨.៧០០របស់ខ្លួន។ បន្ទាប់ពីត្រូវបានបង្ខំឱ្យកាត់បន្ថយប្រាក់ឈ្នួលដ៏ធំ និងប្រកាន់យកនូវវិធានការរឹតបន្តឹងខ្សែក្រវាត់ជាច្រើន ក្រោមយុទ្ធនាការរុងរឿងរួម យូរអអ្វែងរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) ឥឡូវនេះ ក្រុមឈ្មួញកណ្តាលរបស់ប្រទេសនេះ កំពុងស្ថិតផ្ទាំងស៊ីប របស់ក្រុមអ្នកបង្ក្រាបអំពើពុករលួយកំពូលរបស់ជាតិ។ យ៉ាងហោចណាស់ ក៏មានអ្នកវិនិយោគផ្នែកធនាគារកំពូល៣នាក់ មកពីក្រុមហ៊ុនមូលបត្រផ្សេងៗគ្នា ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងពីខែសីហាមក ដោយបង្កឱ្យមានការភ្ញាក់ផ្អើលពេញទូទាំងឧស្សាហកម្មនេះ។ ម្នាក់ក្នុងចំណោមពួកគេ ដែលធ្លាប់មើលការខុសត្រូវនៅក្រុមហ៊ុន Haitong Securities Co., បានភៀសខ្លួនចេញពីប្រទេសនេះ ហើយក៏ត្រូវបានចាប់ខ្លួននៅក្រៅប្រទេសប្រហែល ២ សប្តាហ៍មុន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសចិនវិញ នៅក្នុងឧប្បត្តិហេតុមួយ ដែលត្រូវបានផ្សព្វផ្សាយជាទូទៅ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ យោងតាមក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋផ្សេងទៀតកាលពីពេលថ្មីៗនេះ បានស្នើសុំឱ្យក្រុមអ្នកវិនិយោគខាងធនាគារជាច្រើនរបស់ពួកគេ ប្រគល់លិខិតឆ្លងដែនរបស់ពួកគេ និងសុំការអនុញ្ញាតសម្រាប់គ្រប់ការអាជីវកម្ម និងសុំការអនុញ្ញាតរាល់ផែនការធ្វើដំណើរផ្ទាល់ខ្លួន។ រាល់សំណើទាំងអស់ ត្រូវអនុវត្តតាមការណែនាំឯកជនពីក្រុមនិយតករចិន។ ក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហាទាំងនោះ បាននិយាយថា និយោជិតខ្លះ ត្រូវបានគេប្រាប់ថា ក្រុមនិយតករកំពុងពិនិត្យពិចៃលើការផ្តល់ជូនជាសាធារណៈដំបូង និងរាល់សកម្មភាពរៃអង្គាសមូលធនផ្សេងទៀត ហើយក្រុមធនាគារិកទាំងនោះ អាចត្រូវគេហៅទូរស័ព្ទមកដើម្បីសាកសួរ គ្រប់ពេល។ ក្រុមនុស្សដែលស្និទ្ធនឹងរឿងនោះ […]