អារ៉ាប៊ី សាអូឌីត នឹង”បើក” ឱ្យប្រើលុយយួនទិញប្រេង, ពង្រីកទំនាក់ទំនងជាមួយចិន
មន្ត្រីកំពូល១រូមមកពីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសនេះ បើកចំហរទទួលគំនិតថ្មីៗ ក្នុងនោះមានទាំងការប្រើប្រាស់ប្រាក់យួន ក្នុងទូទាត់ប្រេងប្រេងឆៅផងដែរ ដោយប្រទេសនៅមជ្ឈិមបូព៌ាសម្បូរប្រេងនេះ សម្លឹងទៅផលិតផលរបស់ចិនដូចជា រថយន្តអគ្គិសនី (EVs) យន្តហោះដឹកអ្នកដំណើរ C919 និងហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ខណៈដែលខ្លួនប៉ុនប៉ងពង្រីងសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អារ៉ាប៊ីសាអូឌីត លោក Bandar Al-khorayef បានថ្លែងដូច្នេះ ខណៈដែលប្រទេសទាំងពីរ បានខិតកាន់តែជិតគ្នា ថ្វីបើមានការប្រជែងគ្នាចេះតែកើនឡើងរវាងចិន និង អាមេរិក ដែលជាសម្ព័ន្ធមិត្តជាប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត ក៏ដោយ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្លុក BRICS (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា និងចិន) បានបង្កើនជំហរសកលរបស់ខ្លួន ដែលផ្នែកសំខាន់នៃជំហរនោះ គឺជាកិច្ចប្រឹងប្រែង ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណដើមរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាក់ដុល្លារអាមេរិក។ កិច្ចប្រឹងប្រែងនេះ គឺក្នុងបំណងដើម្បីផ្លាស់ប្តូរស្តង់ដារសេដ្ឋកិច្ចពិភពលោកនេះ ឱ្យឃ្លាតឆ្ងាយពីលោកខាងលិច។ ឥឡូវនេះ ការពិភាក្សាទាំងនោះ កំពុងបន្តដើម្បីដំណើរការកិច្ចប្រឹងប្រែងទាំងនោះ ឲ្យបានលឿនបំផុត។ ពិតណាស់ ប្លុក BRICS អាចឃើញអារ៉ាប៊ី សាអូឌីត ទទួលយកការទូទាត់ថ្លៃប្រេងជាមួយរូបីយ៍ប័ណ្ណយួន (petroyuan) ដោយទម្លាក់ចោលនូវ […]
Huawei ចេញទូរស័ព្ទស្មាតហ្វូន៣បត់ ដើម្បីប្រជែង Apple ប៉ុន្តែតម្លៃ $២,៨០០ ដុល្លារ១គ្រឿង
ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បាន ៣ ដងថ្មីរបស់ក្រុមហ៊ុនហួវៃ (Huawei) បានលើកស្ទួយមោទនភាពជាតិនិយម នៅក្នុងប្រទេសចិន ជាមួយនឹងការភ្ញាក់ផ្អើលលើបណ្តាញសង្គម ជាមួយនឹងអ្វីដែលក្រុមអ្នកគាំទ្រមើលឃើញថា ជាសមត្ថភាពរបស់ខ្លួន ក្នុងការច្នៃប្រឌិតប្រសើរជាងក្រុមហ៊ុន Apple ថ្វីបើមានការដាក់ទណ្ឌកម្មច្រើនពីអាមេរិកក៏ដោយ ទោះបីជាមនុស្សជាច្រើនកំពុងតែស្ទាក់ស្ទើរ នឹងតម្លៃវា $២,៨០០ ក្នុងទូរស័ព្ទ១គ្រឿងក៏ដោយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបង្ហាញទូរស័ព្ទម៉ាក Mate XT របស់ខ្លួន ដែលជាទូរស័ព្ទ៣បត់ ដំបូងបំផុត ក្នុងឧស្សាហកម្មនេះ ក្នុងប៉េកាំង កាលពីថ្ងៃអង្គារ ទី១០ កញ្ញា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុន Apple បានណែនាំត្រកូល iPhone 16 ដែលកាន់តែទំនើបជាមួយបញ្ញាសិប្បនិម្មិត(AI)របស់ខ្លួន។ ទាំងម៉ាក Mate XT និងទាំង iPhone 16 នឹងដាក់លក់នៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះ ថ្វីបើម៉ាក Mate XT ត្រូវបានគេរំពឹងថា នឹងមានលក់តែនៅក្នុងប្រទេសចិនក៏ដោយ។ អ្នកប្រើម្នាក់លើបណ្តាញ Weibo របស់ប្រទេសចិន ដែលស្មើគ្នានឹងបណ្តាញ X របស់អាមេរិក […]
របាយការណ៍៖ លោកអ៊ីឡុន ម៉ាស់ នឹងក្លាយជា Trillionaire ទី១ របស់ពិភពលោក, លេខ២ អាចជាជនជាតិឥណ្ឌា
បច្ចុប្បនេះមិនទាន់មាន Trillionaire (មហាសេដ្ឋីដែលមានទ្រព្យលើសពី១ពាន់ពាន់ដុល្លារ)ទេ ប៉ុន្តែយោងតាមរបាយការណ៍ថ្មីមួយរបស់បណ្ឌិតសភាតាមដានទ្រព្យ Informa Connect Academy ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំខាងមុខ គឺនៅក្នុឆ្នាំ ២០២៧ ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោកអ៊ីឡុន ម៉ាស់ (Elon Musk) នឹងក្លាយជា Trillionaire ដំបូងបំផុត របស់ពិភពលោក ។ ការរកឃើញរបស់ Informa Connect Academy អំពីប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុនរ៉ុក្កែតឯកជន SpaceX និងប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter)នេះ គឺកើតចេញពីការពិតដែលថា លោកម៉ាស់ កំពុងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យមលើសពី ១១០%។ យោងតាមសន្ទស្សន៍មហាសេដ្ឋី របស់កាសែតអេឡិចត្រនិក Bloomberg ២០២៤ ឱ្យដឹងថា លោកម៉ាស់ គឺអ្នកមានទ្រព្យ បំផុតរបស់ពិពលោក ជាមួយទ្រព្យសម្បត្តិ ២៥១ពាន់លានដុល្លារអាមេរិក។ ។ ការវិភាគរបស់បណ្ឌិត្យសភានេះ បានលើកឡើងថា គឺអ្នកឧស្សាហ៍កម្មនិយម ឥណ្ឌា លោក […]
ស្តេច Minimart ម៉ាឡេស៊ី ទទួលបានឋានៈជាមហាសេដ្ឋី នៅក្នុងទីផ្សារ IPO ដ៏ល្បី
អាជីវកម្មលក់រាយដំបូងរបស់ លោក លី ធៀមវ៉ា (Lee Thiam Wah) កំពុងលក់អាហារសម្រន់ ពីតូបតាមដងផ្លូវក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែជាច្រើនទសវត្សរ៍ក្រោយមក សហគ្រិនរូបនេះ បានប្តូររូបភាពពីការចាប់ផ្តើមដោយដាក់ខ្លួន ទៅជាអាណាចក្រលក់រាយដ៏ធំទូលាយ នៃហាងរបស់ងាយៗជាង ២៦០០កន្លែង នៅទូទាំងប្រទេស។ កាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងមកនេះ បុរសវ័យ ៦០ ឆ្នាំរូបនេះ ត្រូវបានជ្រើសរើស ជាមហាសេដ្ឋី១រូប បន្ទាប់ពីក្រុមហ៊ុនរបស់គាត់ 99 Speed Mart Retail Holdings បានបើកដំណើរការជាសាធារណៈ ក្នុងទីក្រុងកូឡាឡាំពួរ។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ការដាក់លក់ហ៊ុនជាសាធារណៈដំបូង(IPO)ចំនួន ៥៣១ លានដុល្លារអាមេរិក គឺចំនួនលក់ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ៧ ឆ្នាំនេះ។ ការលស់ក្នុងតម្លៃ IPO ចំនួន ១.៦៥ រីងហ្គីត (៩.៣៧៧ ដុល្លារ) ក្នុង១ហ៊ុន, ទ្រព្យសម្បត្តិរបស់លោក លី គឺប្រមាណជា ៣.៣3 ពាន់លានដុល្លារអាមេរិក ។ […]
លោក ប៊ីល ហ្គេត បង្ហាញពីចំណុចសំខាន់នៃ AI សំណព្វចិត្តចិត្តរបស់លោក
លោក ប៊ីល ហ្គេត (Bill Gates) ថ្មីៗនេះ បានបង្ហើបឱដឹងថា លោកប្រើប្រាស់ AI ជាចម្បង ដើម្បីសង្ខេបកិច្ចប្រជុំ និងនៅតែមានសុទិដ្ឋិនិយមអំពីសក្តានុពលរបស់វា ចំពោះឥទ្ធិពលជាវិជ្ជមាន ដូចជាសុខភាព ការអប់រំ និងផលិតភាព។ លោក ហ្គេត បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយទស្សនាវដ្តី The Verge កាលពីសប្តាហ៍មុនថា៖ “ជារឿយៗខ្ញុំកំពុងសរសេររឿងផ្សេងៗ ហើយខួរក្បាលសិប្បនិម្មិត [ChatGPT] គឺជាជំនួយការដ៏ធំ នៅក្នុងដំណើរការនោះ។ ខ្ញុំចង់និយាយថា មុខងារដែលខ្ញុំប្រើច្រើនបំផុត គឺការសង្ខេបកិច្ចប្រជុំ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមការងារ Microsoft ដែលខ្ញុំប្រើច្រើន” ។ លោកហ្គេត បានបន្ថែមថា៖ “សមត្ថភាពក្នុងការធ្វើសហការនេះ គឺមិនត្រឹមតែទទួលបានសេចក្តីសង្ខេបប៉ុណ្ណោះទេ សូម្បីតែការសួរសំណួរអំពីកិច្ចប្រជុំ ក៏ទទួលលទ្ធផលល្អអស្ចារ្យខ្លាំងណាស់”។ សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានបង្ហាញសុទិដ្ឋិនិយមដ៏រឹងមាំអំពីអនាគតរបស់ ខួរក្បាលសិប្បនិម្មិត (AI) នេះ។ ក្នុងអំឡុងពេលសម្ភាសន៍នោះ លោក ហ្គេត អាយុ ៦៨ ឆ្នាំ បានចែករំលែកការសាទររបស់លោក […]
អ្នកចម្រៀងអាមេរិក សេឡេណា ហ្គូម៉េស ទទួលបានឋានៈជាមហាសេដ្ឋីនី
យោងតាមកាសែតអេឡិច ត្រូនិក Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់តារាចម្រៀងស្រី សេឡេណា ហ្គូម៉េស (Selena Gomez)ពេលនេះត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១.3៣ ពាន់លានដុល្លារ។ ព្រឹត្ដិការណ៍នេះ បានកត់សម្គាល់ការលេចឈ្មោះជាលើកដំបូងរបស់នាងនៅក្នុងបញ្ជី និងធ្វើឱ្យនាងក្លាយជាមហាសេដ្ឋីនី សាងដោយខ្លួនឯងក្នុងវ័យក្មេងបំផុត នៅក្នុងប្រទេសអាមេរិក។ ទ្រព្យសម្បត្តិរបស់នាង ហ្គូម៉េស ត្រូវបានជាប់ទាក់ទងជាចម្បងទៅនឹងប្រេនសម្រស់កម្រ (Rare Beauty) គ្រឿងតុបតែងខ្លួនដែលនាងបានបើកដំណើរការលក់ក្នុងឆ្នាំ ២០២០ ដែលចាប់តាំងពីពេលនោះមកបានក្លាយជាដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មគ្រឿងសំអាង។ សន្ទស្សន៍មហាសេដ្ឋី Bloomberg ប៉ាន់ប្រមាណថា ៨១.៤% នៃទ្រព្យសម្បត្តិសុទ្ធរបស់នាង បានមកពីភាគហ៊ុនរបស់នាងនៅក្នុងម៉ាកយីហោគ្រឿងតែងខ្លួននេះ។ គេបានគេរាយការណ៍ថា ប្រេនសម្រស់កម្រនេះ ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៥០លានដុល្លារកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ នាង ហ្គូម៉េស បានពង្រីកចំណាប់អារម្មណ៍អាជីវកម្មរបស់នាងមួសពី Rare Beauty ជាមួយនឹងនាង Stacy Jones ជាប្រមុខប្រតិបត្តិ នៃទីភ្នាក់ងារទីផ្សារ Hollywood Branded ដោយកត់សម្គាល់ថា នាងគឺជា “អ្នកជំនួញពហុមុខ ដែលមានប្រាក់ចំណូលចម្រុះ ដោយរួមចំណែកដល់ទ្រព្យសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់នាង” ។ ការវិភាគសន្ទស្សន៍មហាសេដ្ឋីរបស់ […]
តារាភាពយន្តចិន ហ្វាន ភីងភីង ជួលអាផាតមិនក្រុងហុងកុងក្នុងតម្លៃជាង $៨៣ពាន់ ដុល្លារក្នុងមួយខែ
តារាសម្តែងចិន នាង ហ្វាន ភីងភីង (Fan Bingbing) ត្រូវបានគេរាយការណ៍មកថា បានជួលអាផាតមិនមួយរស់នៅ នៅផ្លូវ Barker Road ក្នុងសង្កាត់ The Peak របស់ហុងកុង ក្នុងតម្លៃ ៦៥០,០០០ដុល្លារហុងកុង (៨៣,៤១៤ ដុល្លារ) ក្នុងមួយខែ។ យោងតាមគេហទំព័រ Dimsum Daily ឱ្យដឹងថា លំនៅដ្ឋាននេះ មានទំហំជាង ៤៦៥ ម៉ែត្រការ៉េ និងអាចមើលឃើញទេសភាព ១៨០អអ្សារ នៃតំបន់ Victoria Harbour ។ អាផាតមិននេះ មានបន្ទប់គេងចំនួន ៥, បន្ទប់ទឹកចំនួន ៤, ផ្ទៃដីសួនច្បារជាប់ ១០០០ ហ្វីតការ៉េ និងទីចំរាក់ធំទូលាយទំហំលើសពី ១០០០ ហ្វីតការ៉េ។ ប្រភពជាច្រើន បង្ហាញថា នាងហ្វាន ទទួលបានក្នុងការស្នាក់នៅហុងកុងជោគជ័យ បន្ទាប់ពីការបន្តអ្វើអន្តោប្រវេសន៍ តាមរយៈការវិនិយោគនៅទីនេះ ជិតមួយទសវត្សរ៍មក។ ផ្លូវ Barker Road […]