ជំទាវ ហារីស ទទួលអំណាយ ជាង$100លាន, អីឡុន ម៉ាស់ ឧបត្ថម្ភក្រុមលោកដូណាល់​ ត្រាំ $45លាន១ខែ

ប្រជាប្រិយភាព របស់អតីតប្រធានាធិតបតី លោកដូណាល់ ត្រាំ ជាបេក្ខភាពបក្សសាធារណរដ្ឋ បានហក់ឡើងហួសពីការស្មាន បន្ទាប់ ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយ ហើយការប្រកាសឧបត្ថម្ភប្រមាណ $45លាន ជារៀងរាល់ខែ ពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យា​លោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននាំឲ្យមានការប៉ានប្រមាណជា្រច្រើន​ថា លោកនឹងឡើងកាន់ អំណាចជាថ្មី នៅថ្ងៃទី៥ វិច្ឆិកា ប៉ុន្តែវត្តមានរបស់ស្ត្រីស្បែកខ្មៅ លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) ពីសប្តាហ៍មុន ដែលជំនួសលោកប្រធានាធិបតី ចូ បៃដិន (ដែលបានបោះបង់ការប្រជែង) នៅលើវិទិកាឃោសនាបោះឆ្នោត ក៏បានបង្ហាញថា នឹងមានឈុតឆាកប្រជែងគ្នាជាថ្មី ខណៈត្រឹមតែ​២៤ម៉ោង​បន្ទាប់ពីការចាលចេញរបស់លោក បៃដិន ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោត​តបស់​លោកជំទាវ បានទទួលអំណោយសម្រាប់ឃោសនា​ចំនួនជាង$​១០០លាន​ ដែលគូសបញ្ជាក់ពីទំនុកចិត្តថ្មី ពីក្រុមអ្នកគាំទ្រ។ អំណោយដែលក្រុមរបស់លោកជំទាវ បានហៅថា ជា ការរៃអង្គាសជាប់កំណត់ត្រា ក្នុងរយៈពេល 24 ម៉ោង ដែលប្រមូលបាន 81លានដុល្លារ បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់បក្ស​ប្រជាធិបតេយ្យ ខណៈការស្ទង់មតិថ្នាក់ជាតិលើកដំបូងដែលបានធ្វើឡើងចាប់តាំងពីលោកបៃដិន បានចាកចេញ បានបង្ហាញថា លោកជំទាវ ហារីស […]

លោក Elon Musk កំពូលសហគ្រិនពូកែច្នៃប្រឌិតគ្មានទីបញ្ចប់

លោក Elon Musk កើតនៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 1971 នៅទីក្រុង Pretoria ប្រទេស អាហ្វ្រិកខាងត្បូង គឺជាសហគ្រិនដែលល្បីល្បាញដោយសារឥទ្ធិពលផ្លាស់ប្តូររបស់គាត់លើឧស្សាហកម្មជាច្រើនតាមរយៈផ្នត់គំនិតប្រកបដោយចក្ខុវិស័យ និងការជំរុញឥតឈប់ឈររបស់គាត់។  ដំណើរនៃភាពជាសហគ្រិនរបស់ Musk គឺជាសក្ខីភាពមួយចំពោះសមត្ថភាពរបស់គាត់ក្នុងការប្រជែងនឹងការគិតបែបសាមញ្ញ និងការប្តេជ្ញាចិត្តឥតងាករេរបស់គាត់ចំពោះការច្នៃប្រឌិត។

អនុប្រធានាធិបតីកាម៉ាឡា ហារីស ជានរណា ហេតុអ្វីក្លាយជាបេក្ខភាពប្រធានាធិបតី?

លោកជំទាវអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ពេលនេះ គឺជាអ្នកស្នងមរតកជាក់ស្តែង ក្នុងនាមជាបេក្ខភាពប្រធានាធិបតីអាមេរិក របស់បក្សប្រជាធិបតេយ្យហើយ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសដកខ្លួនចេញពីការប្រជែងការបោះឆ្នោតជាថ្មី។ ការហក់ឡើងរបស់លោកជំទាវ​ហារីស គឺជារបត់នៃជោគវាសនាដ៏គួរឱ្យកត់សម្គាល់សម្រាប់អ្នកនយោបាយម្នាក់ ដែលការខ្វះប្រជាប្រិយភាពរបស់គាត់ ត្រូវបានគេមើលឃើញថាជាមូលហេតុដ៏សំខាន់ ដែលលោក​បៃដិន ត្រូវតែសម្រេចចិត្តបោះបង់ការស្វែងរកអាណត្តិទីពីរ ខណៈលោកជំទាវ ហារីស វ័យ 59 ឆ្នាំ  ដែលជាស្ត្រីស្បែកខ្មៅដំបូងគេដែលមានតំណែងជាអនុប្រធានាធិបតី បានទទួលបានការឯកភាពយល់ព្រមដ៏ធំ និងមានការទាក់ទាញដ៏រឹងមាំជាមួយនឹងប្លុកបោះឆ្នោតសំខាន់ៗ សម្រាប់ក្រុមប្រជាធិបតេយ្យ។ តើការស្ទង់មតិនិយាយអ្វីខ្លះអំពីលោកជំទាវ ហារីស? នៅក្នុងការស្ទង់មតិរបស់ Bloomberg News/Morning Consult ដែលធ្វើឡើងនៅដើមខែកក្កដា 46% នៃអ្នកបោះឆ្នោតនៅរដ្ឋប្រទាញប្រទង់ បាននិយាយថា ពួកគេជឿជាក់លើលោកជំទាវ ហារីស ក្នុងការបំពេញកាតព្វកិច្ចជាប្រធានាធិបតី ប្រសិនបើលោក បៃដិន មិនអាចបម្រើបានទៀតទេ។ 77% នៃអ្នកប្រជាធិបតេយ្យក្នុងរដ្ឋប្រទាញប្រទង់ បាននិយាយថាពួកគេគាំទ្រលោកជំទាវ ឱ្យកាន់កាប់តំណែងនេះ បើសិនលោកបៃដិន មិនអាចបន្តបាន។ នៅក្នុងការស្ទង់មតិកាលពីដើមខែឧសភា លោកជំទាវ បានតាមពីក្រោយលោកត្រាំ […]

ថៃបញ្ជាឲ្យពន្លឿន ដំណោះស្រាយ បំណុលធនាគារជូនពលរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

គណៈរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃ (BoT) ពន្លឿនការដោះស្រាយបំណុលគ្រួសាររបស់ពលរដ្ឋជាមួយធនាគារ ជាពិសេសបំណុលអាក្រក់ផ្នែកលំនៅដ្ឋាន បំណុលរថយន្ត បំណុលម៉ូតូ បំណុលប័ណ្ណឥណទាន និងកម្ចីរៀនសូត្ររបស់សិស្ស ដោយសារតែមកដល់ពេលនេះហើយ សេដ្ឋកិច្ចថៃ នៅតែមិនទាន់ឃើញសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញនៅឡើយ។   ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហាវិជ្ជរ៉ា (Pichai Chunhavajira) បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ ដល់ស្ថាប័នដែលពាក់ព័ន្ធ ឲ្យពន្លឿន ដោយដោះស្រាយវិបត្តិសេដ្ឋកិច្ច១នេះ ដោយសារតែកង្វះសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញ។ បញ្ហាធំបំផុត គឺបញ្ហាបំណុលដ៏អាក្រក់ក្នុងផ្នែកលំនៅដ្ឋាន និងបំណុលសហគ្រាសធុនតូច និងមធ្យម ជាពិសេសបំណុលគ្រួសារដ៏សែនធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ ថៃមានបំណុលគ្រួសារចំនួន 13.6 ពាន់ពាន់លានបាត (ប្រមាណជា$372ពាន់លាន)ស្មើនឹង 90% នៃផលទុនជាតិសរុប ដែលមានប្រមាណជា ១ពាន់ពាន់លានបាត ជាបំណុលអាក្រក់ ហើយបញ្ហានេះទំនងជានឹងកើនឡើងដោយសារតែបំណុលកាន់តែច្រើនប្រឈមនឹងហានិភ័យ ក្លាយជាបំណុលអាក្រក់ ដោយពាក់កណ្តាលនៃចំនួននេះ គឺជា បំណុល​​លំនៅដ្ឋាន និងបំណុល​រថយន្ត […]

វៀតណាម កាត់ទោសមនុស្ស 27 នាក់ ដាក់ពន្ធនាគារពីបទរត់ពន្ធមាស 6 តោនពីកម្ពុជា

តុលាការប្រជាជនទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រ ទី១៩ កក្កដា ២០២៤ បានកាត់ទោសមនុស្ស២៧នាក់ឱ្យជាប់ពន្ធនាគាររហូតដល់១៨ឆ្នាំពីបទរត់ពន្ធមាស៦តោនពីកម្ពុជា។ អ្នកស្រី ង្វៀន ធីមិញ ភុង អាយុ 43 ឆ្នាំ និង អ្នកស្រី ង្វៀន ធីង៉ុកយ៉ាវ អាយុ 44 ឆ្នាំ ម្នាក់ៗ ជាប់គុក 18 ឆ្នាំពីបទរត់ពន្ធមាស ហើយប្អូនស្រីរបស់ យ៉ាវ ឈ្មោះ នាង ង្វៀន ធីគីម​ភឿង អាយុ 39 ឆ្នាំ ជាប់គុក 15 ឆ្នាំ។ បក្ខពួក​២១​នាក់​របស់​ពួក​គេ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារម្នាក់​ពី​៤​ឆ្នាំ ​ទៅ​១២​ឆ្នាំ។ តុលាការនោះ ក៏បានបញ្ជាឱ្យជនជាប់ចោទបង់ប្រាក់ស្មើនឹងមាសដែលបានរត់ពន្ធចំនួន 8.5 ពាន់ពាន់លានដុង (ប្រមាណ 334.9 លានដុល្លារអាមេរិក) ទៅឲ្យរតនាគាររដ្ឋាភិបាល។ ភុង គឺជាមេខ្លោងដែលធ្វើការចរចាដោយផ្ទាល់ទាក់ទងនឹងការរត់ពន្ធនេះ យ៉ាវ គឺជាអ្នកគាំទ្រខាងនយោបាយដ៏សំខាន់ ហើយអ្នកផ្សេងទៀត ត្រូវបានប្រគល់ភារកិច្ចផ្សេងៗ។ ភុង ធ្លាប់ជាបុគ្គលិកហាងមាស […]

នយោបាយដ៏ក្តៅគគុកនៅអាមេរិចអាចធ្វើឱ្យរង្គើរសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសតូចៗនិងខ្សោយដូចជាកម្ពុជា

  ប្រព័ន្ធដ៏ស្មុគស្មាញនៃនយោបាយ និងសេដ្ឋកិច្ចពិភពលោក ជារឿយៗជាប់ទាក់ទងគ្នាតាមរបៀបដែលអាចផ្តល់ផលវិបាកយ៉ាងទូលំទូលាយដល់ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសតូចៗ និងងាយរងគ្រោះដូចជាប្រទេសកម្ពុជាជាដើម។  សហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចសាកល មានឥទ្ធិពលយ៉ាងខ្លាំងទាំងក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ហើយគោលនយោបាយ និងការសម្រេចចិត្តរបស់មហាអំណាចនេះ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក ក្នុងតំបន់និងប្រទេសតូចៗដូចជាកម្ពុជា។

សម្តីលោកដូណាល់ ត្រាំបង្ករភាពចលាចលធ្ងន់ធ្ងរទីផ្សារហ៊ុនតៃវ៉ាន់

អតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤មកពីគណៈបក្សសាធារណៈរដ្ឋ លោក ដូណាល់ ត្រាំ បានបង្កើតឱ្យមានព្រឹត្តិការណ៍ជជែកវែកញែកយ៉ាងផុសផុលនៅពេលដែលលោកថ្លែងនៅក្នុងកិច្ចសម្ភាស៍ដាច់ដោយឡែកជាមួយបណ្តាញព័ត៌មាន Bloomberg Businessweek ថាកោះតៃវ៉ាន់មិនដែលផ្តល់ផលប្រយោជន៍អ្វីសោះឡើយដល់សហរដ្ឋអារិកកន្លងមក ដូចនេះតៃវ៉ាន់គួរតែបង់មកឱ្យសហរដ្ឋអាមេរិកនូវថ្លៃការពារ​ ដោយលោកប្រដូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ជាអតិថិជននិងក្រុមហ៊ុនធានារ៉ាប់រងដែលអតិថិជនត្រូវបង់ថ្លៃសេវ៉ាធានារ៉ាប់រងប្រចាំឆ្នាំ។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព