ប្រទេសចិន ជំរុញឱ្យក្រុមហ៊ុនក្នុងស្រុក ជៀសឱ្យឆ្ងាយពីបន្ទះឈីបរបស់ក្រុមហ៊ុ Nvidia ទីក្រុងប៉េកាំង កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនចិន ឱ្យទិញបន្ទះឈីបបញ្ញាសិប្បនិម្មិតដែលផលិតក្នុងស្រុកជំនួសឱ្យផលិតផលរបស់ក្រុមហ៊ុន Nvidia Corp. ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការពង្រីកឧស្សាហកម្ម បន្ទះឈីប បស់ខ្លួន និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ក្រុមនិយតករចិន បាននិងកំពុងបំបាក់ទឹកចិត្តក្រុមហ៊ុនខ្លួនជាច្រើនពីការទិញបន្ទះឈីប H20 របស់ Nvidia ដែលត្រូវបានប្រើដើម្បីអភិវឌ្ឍ និងដំណើរការម៉ូដែល AI។ ។ ក្រុមមបុស្សដែលសុំមិនបញ្ចេញអត្តសញ្ញាណទាំងនេះ បាននិយាយថា គោលនយោបាយនេះ បានប្រកាន់យកទម្រង់នៃការណែនាំ ជាជាងការហាមឃាត់ទាំងស្រុង ដោយសារតែទីក្រុងប៉េកាំងចង់ជៀសវាងការជាប់គាំងដល់ការចាប់ផ្តើមអាជីវកម្ម AI របស់ខ្លួន និងបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក៕ រដ្ឋាភិបាល បណ្តោះអាសន្នរបស់បង់ក្លាដែស ប្រឈមមុខនឹងវិបត្តិទឹក រដ្ឋបាលបណ្តោះអាសន្នរបស់បង់ក្លាដែស កំពុងពិចារណាវិធានការជាច្រើនដើម្បីដោះស្រាយវិបត្តិទឹកដែលជិតមកដល់ ដែលគំរាមកំហែងដំណើរការសេដ្ឋកិច្ចរបស់ខ្លួន។ យោងតាមការស្រាវជ្រាវថ្មីពី WaterAid បានឱ្យដឹងថា ទឹកក្រោមដីនៅក្នុងប្រទេសដែលងាយរងគ្រោះដោយអាកាសធាតុ កំពុងថយចុះលឿនជាងពេលមុនៗ ដោយបានធ្លាក់ចុះដល់ទៅ ៣ម៉ែត្រក្នុងមួយឆ្នាំនៅកន្លែងខ្លះ។ ការប្រើប្រាស់ទឹក គ្រោងនឹងឡើងដល់ ៥៥ ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៤០ ដែលជាការកើនឡើង […]

ស្ថាបនិក Binance CZ ត្រូវបានដោះលែងពីមន្ទីរឃុំឃាំង នៅសហរដ្ឋអាមេរិក

Binance Founder CZ Is Released From US Custody   ស្ថាបនិកក្រុមហ៊ុន Binance លោក ឆាងប៉េង ចាវ (Changpeng Zhao) ត្រូវបានដោះលែងពីមណ្ឌលកែប្រែ ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងសហព័ន្ធពីបទបរាជ័យ ដែលបានបណ្តោយឱ្យក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងក្រុមភេរវករធ្វើពាណិជ្ជកម្ម ដោយសេរីលើប្រព័ន្ធផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកនោះ។ លោកចាវ អាយុ 47 ឆ្នាំ បានទទួលកំហុសកាលពីខែវិច្ឆិកា ចំពោះការខកខានមិនបានអនុវត្តកម្មវិធីលាងលុយកខ្វក់គ្រប់គ្រាន់នៅឯក្រុមហ៊ុន Binance ជាអាជីវកម្មប្តូររូបិយប័ណ្ណអនឡាញមួយ ដែលបានចាប់ផ្តើមនៅទីក្រុងសៀងហៃក្នុងឆ្នាំ ២០១៧ និងបានបំប៉ោងដើម្បីដំណើរការពាណិជ្ជកម្មទឹកប្រាក់តម្លៃរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ អ្នក​នាំ​ពាក្យ​ការិយាល័យ​ពន្ធនាគារ លោក Scott Taylor ​បាន​បញ្ជាក់​ថា លោកចាវ ត្រូវ​បាន​ដោះលែង​ពី​ផ្ទះ​ពាក់​កណ្តាល​ផ្លូវ​ក្នុង​ទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វរនីញ៉ា កាល​ពី​ថ្ងៃ​សុក្រ។ លោកចាវ ​បាន​រាយការណ៍​ទៅ​អគារសន្តិសុខកម្រិត​ទាប ​ក្នុង​ខែ​មិថុនា ដើម្បី​អនុវត្ត​ទោស​រយៈពេល​បួន​ខែ​របស់គាត់។ លោក ចាវ ក៏បានយល់ព្រមបង់ប្រាក់ពិន័យផ្ទាល់ខ្លួនចំនួន ៥០លានដុល្លារផងដែរ។ ក្រុមហ៊ុនហិរញ្ញវត្ថុ Binance បានបង់ប្រាក់ពិន័យចំនួន […]

OpenAI ពិភាក្សាផ្តល់ជូនប្រមុខប្រតិបត្តិ Sam Altman នូវភាគហ៊ុន % សម្រាប់ការផ្លាស់ប្តូរគោលដៅអាជីវកម្ម

ក្រុមអ្នកដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន OpenAI កំពុងពិភាក្សាក្នុងការផ្តល់ឱ្យនាយកប្រតិបត្តិ លោក សែម អាល់ម៉ាន) Sam Altman នូវភាគហ៊ុនភាគហ៊ុន 7% នៅក្នុងក្រុមហ៊ុននេះ ជាថ្នូរនឹងការសើរីរចនាសម្ព័ន្ធជាថ្មី ដើម្បីក្លាយជាអាជីវកម្មរកប្រាក់កម្រៃ, ការផ្លាស់ប្តូរដ៏ធំមួយ ដែលនឹងកត់សម្គាល់ជាលើកដំបូង ដែលលោក Altman ត្រូវបានផ្តល់ភាពជាម្ចាស់នៅក្នុងការចាប់ផ្តើមដំណើរការបញ្ញាសិប្បនិម្មិតនេះ។ ក្រុមមនុស្សដែលសុំមិនបញ្ចេញឈ្មោះ ដោយសារព័ត៌មាននេះគឺជារឿងឯកជន បាននិយាយថា ក្រុមហ៊ុននេះ កំពុងពិចារណាប្រែក្លាយទៅជាសាជីវកម្មមានអត្ថប្រយោជន៍សាធារណៈ ដោយមានភារកិច្ចរកប្រាក់ចំណេញ និងជួយដល់សង្គមផងដែរនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យបាននិយាយថា ការផ្លាស់ប្តូរនេះ ​កំពុង​ស្ថិតក្រោម​ការពិភាក្សា​នៅឡើយ ហើយ​តារាងពេលវេលា ​មិនទាន់​កំណត់​នៅឡើយ​ទេ​។​ OpenAI នៅតែ “ផ្តោតសំខាន់លើការសាង AI ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ការមិនរកប្រាក់កម្រៃ នៅតែជាស្នូល នៃបេសកកម្មរបស់យើង ហើយនឹងនៅតែបន្តមាន”។ OpenAI កំពុងពិចារណាលើការផ្លាស់ប្តូរទាំងនេះ ដោយសារនៅផ្នែកខាងក្រោយមានការចាកចេញនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់។ មន្ត្រីប្រមុខផ្នែកបច្ចេកវិទ្យា អ្នកស្រី Mira Murati បាននិយាយកាលពីថ្ងៃពុធថា អ្នកស្រី នឹងចាកចេញ ជាការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលមួយដែលគូសបញ្ជាក់ពីការដើរចេញដ៏ល្បីចុងក្រោយបំផុត ពីការចាប់ផ្តើមគោលដៅអាជីវកម្មថ្មីនេះ។ ក្នុងពេលប៉ុន្មានខែបន្ទាប់ពីខ្លួនបានបណ្តេញចេញភ្លាមៗ រួចមកក៏បានជួលលោក […]

ប្រទេស​ចិន ពិចារណា​បញ្ចូលដើមទុន​ចំនួន $១៤២ ពាន់​លាន​ ​ទៅក្នុង​ធនាគារ​កំពូលៗ​

យោងតាមក្រុមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ប្រទេសចិន កំពុងពិចារណាបញ្ចូលដើមទុនរហូតដល់ ១ពាន់ពាន់លានយន់ (១៤២ ពាន់លានដុល្លារ) ទៅក្នុងធនាគាររដ្ឋដ៏ធំបំផុតរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីទ្រទ្រង់សេដ្ឋកិsច្ចដែលកំពុងជួបការលំបាក ។ ដោយសុំមិនបញ្ចេញអត្តសញ្ញាណដែលពិភាក្សាអំពីបញ្ហាឯកជន, ក្រុមមនុស្សទាំងនោះ បាននិយាយថា ការផ្តល់មូលនិធិនេះ កើតចេញជាចម្បងដោយសារតែការចេញមូលបត្របំណុលអធិបតេយ្យភាពពិសេសថ្មីៗ ។ ព័ត៌មានលម្អិតនេះ មិនទាន់ត្រូវបានបញ្ចប់ជាចចុងក្រោយនៅឡើយទេ ហើយអាចនឹងមានការផ្លាស់ប្តូរ។ វិធានការបែបនេះ នឹងក្លាយជាលើកដំបូងចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ ដែលទីក្រុងប៉េកាំង បានដាក់បញ្ចូលដើមទុនទៅក្នុងធនាគារធំរបស់ខ្លួន។ ប្រទេសចិន កំពុងប្រញាប់ប្រញាល់បំពេញបន្ថែមសាច់ប្រាក់ក្នុងធនាគាររបស់ខ្លួន – ទោះបីជាធនាគារកំពូលទាំង៦ មានកម្រិតមូលធនលើសពីតម្រូវការក៏ដោយ – បន្ទាប់ពីការប្រកាសពីការកាត់បន្ថយយ៉ាជាទូទៅ ចំពោះអត្រាប្រាក់កម្ចីទិញផ្ទះ និងកាត់បន្ថយអត្រាគោលនយោបាយសំខាន់ៗ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ទោះបីជាមានឈ្មោះក្នុងការជួយគាំទ្រសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្តី ធនាគារផ្តល់ប្រាក់កម្ចីដូចជាធនាគារ Industrial & Commercial Bank of China Ltd. និងធនាគារ Bank of China Ltd. ពែលនេះកំពុងប្រយុទ្ធនឹងគំលាតកម្រិតទាបបំផុត ប្រាក់ចំណេញធ្លាក់ចុះ និងការកើនឡើងបំណុលអាក្រក់។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង, និយតករធនាគារកំពូលរបស់ប្រទេស លោក […]

ហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ New World ផ្អាកការលក់ ខណៈប្រមុខប្រតិបត្តិបច្ចុប្បន្ន ត្រៀមលាលែងពីតំណែង

យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន New World Development Co. ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង ដែលជាកម្មសិទ្ធិរបស់គ្រួសារមហាសេដ្ឋី ឆឹង កំពុងពិចារណាជំនួសអ្នកស្នងជំនាន់ទី ៣ របស់ក្រុមហ៊ុន លោក អេដ្រៀន ឆឹង (Adrian Cheng) ជានាយកប្រតិបត្តិ បន្ទាប់ពីការធ្លាក់ចុះដែលនាំទៅដល់ការខាតបង់ប្រចាំឆ្នាំលើកដំបូងរបស់ក្រុមហ៊ុន ក្នុងរយៈពេល ២ទសវត្សរ៍។ ក្រុមហ៊ុនអចលនទ្រព្យនេះ បានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅក្នុងទីក្រុងហុងកុងកាលពីព្រលឹមថ្ងៃព្រហស្បតិ៍ ប្រមុខប្រតិបត្តិលោក Adrian Cheng ត្រៀមនឹងចុះចេញពីតំណែង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ បាននិយាយថា ការលក់ភាគហ៊ុនរបស់យើង ត្រូវបានផ្អាកដោយរង់ចាំការប្រកាសព័ត៌មានពីខាងក្នុង។ភាគហ៊ុនរបស់ក្រុមហ៊ុន New World Department Store China Ltd. ដែលលោក ឆឹង ជាប្រធានក៏បានផ្អាកការជួញដូរផងដែរ។ ​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណខណៈកំពុង​ពិភាក្សា​អំពី​រឿងឯកជន, មនុស្ស​ម្នាក់ ​ក្នុង​ចំណោម​ប្រភពទាំងនោះ​បាន​និយាយថា លោក ឆឹង ត្រៀមនឹងត្រូវដកចេញ ហើយ​ជំនួស​ដោយ​ប្រមុខ​ប្រតិបត្តិ​ការ​បច្ចុប្បន្ន​ លោក Ma Siu-Cheung។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋី ហិនរី ឆឹង […]

មហាសេដ្ឋីម៉ាត Miniso ខាតបង់ទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស បន្ទាប់ពីទិញហ៊ុនរបស់ផ្សារទំនើបចិនមួយ

រហូតមកដល់ពេលថ្មីៗនេះ មហាសេដ្ឋីលក់រាយថោកៗរបស់ប្រទេសចិន លោក យើ គូហ៊្វូ (Ye Guofu) បាននិងកំពុងរកស៊ីកាក់កបយ៉ាងខ្លាំង ដោយកំពុងសាងទ្រព្យសម្បត្តិរបស់គាត់យ៉ាងច្រើន ខណៈដែលហាងទាំងឡាយរបស់គាត់ បានបង្ហាញទប់ទល់បានជាមួយនឹងការវាយប្រហារ នៃសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស។ បន្ទាប់មក ក្រុមហ៊ុន Miniso Group Holding Ltd. របស់គាត់ ក៏បានប្រកាសការដេញថ្លៃទិញយកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នូវភាគហ៊ុនភាគច្រើននៅក្នុងផ្សារទំនើបដ៏ធំ Yonghui Superstores Co. ដែលកំពុង ជួបបញ្ហា ក្នុងតម្លៃ ៦.២៧ ពាន់លានយួន (៨៨៩ លានដុល្លារអាមេរិក)។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ យើ បានធ្លាក់ចុះចំនួន ៥៩៣ លានដុល្លារអាមេរិក បន្ទាប់ពីការផ្លាស់ប្តូរនេះបានធ្វើឱ្យអ្នកវិនិយោគតក់ស្លុត និងបានធ្វើឱ្យផ្សារហ៊ុនដែលបានចុះបញ្ជីនៅក្រុងញូវយ៉កនេះ ធ្លាក់ចុះ ១៧%កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា និង ចុះ២.៣% បន្ថែមទៀតកាលពីថ្ងៃអង្គារ។ ការធ្លាក់នោះ បានកើតឡើងទោះបីជាផ្សារហ៊ុននៅលើចិនដីគោក និងក្នុងទីក្រុងហុងកុង បានហក់ឡើង ដោយសារវិធានការជំរុញដ៏ធំដែលបានប្រកាសដោយមន្ត្រីចិនក្តី។ អ្នកវិភាគប្រចាំក្រុមហ៊ុន GlobalData […]

ជំទាវទី១របស់ចិន ជួបជាមួយក្រុមនិស្សិតអាមេរិកក្នុងកិច្ចប្រឹងប្រែងកែលម្អទំនាក់ទំនង

លោកជំទាវ ប៉េង លីយួន (Peng Liyuan) ភរិយា​របស់​មេដឹកនាំ​ចិន លោក ស៊ី ជិនពីង (Xi Jinping) បានទទួល​ជួប​ជាមួយ​ក្រុម​និស្សិត​អាមេរិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច ដោយ​គូសបញ្ជាក់​ពី​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​ប៉េកាំង ​ក្នុង​ការ​ជួសជុល​ទំនាក់ទំនង​ជាមួយ​អាមេរិក។ ទីភ្នាក់ងារ Xinhua News បានរាយការណ៍ថា លោកជំទាវ ប៉េង បានស្វាគមន៍ក្រុមភ្ញៀវ និងគ្រូបង្រៀនរបស់ពួកគេ នៅឯវិទ្យាល័យមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ដោយមានប្រសាសន៍ថា លោកជំទាវសង្ឃឹមថា យុវជនមកពីប្រទេសទាំងពីរនឹង “បញ្ចូលថាមពលវិជ្ជមាន ទៅក្នុងទំនាក់ទំនងទ្វេភាគី” ។ លោកជំទាវ ដែលមានវ័យ​៥២ឆ្នាំរូបនេះ បាននិយាយថា លោកជំទាវចង់ឃើញក្មេងៗមកពីរដ្ឋវ៉ាស៊ីនតោនចែករំលែកបទពិសោធន៍របស់ពួកគេ នៅពេលពួកគេត្រលប់ទៅផ្ទះវិញ និង”ជួយថែរក្សាដើមឈើនៃមិត្តភាពរវាងប្រជាជនទាំងពីរ” ។ ប្រសាសន៍របស់ជំទាវ កើមានបន្ទាប់ពីការសន្យារបស់លោក ស៊ី កាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតី ចូ បៃដិន ដើម្បីនាំយកនិស្សិតអាមេរិកចំនួន ៥មឺននាក់ ទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីជួយរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ។ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានធ្លាក់ចុះដល់កម្រិតទាបថ្មី នៅដើមឆ្នាំ […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព