អាមេរិកស៊ើបអង្កេតក្រុមហ៊ុន SAP, និង Carahsoft ពីរឿងលក់តម្លៃច្រើនហួស

កាសែតអេឡិចត្រូនិក Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតក្រុមហ៊ុនជាច្រើន ក្នុងនោះមានទាំងក្រុមហ៊ុនបង្កើតកម្មវិធីផ្នែកទន់របស់អាល្លឺម៉ង់ SAP SE និង ក្រុមហ៊ុន Carahsoft Technology ពីបទការឃុបឃិតគ្នាដ៏សម្បើម ដើម្បីគិតថ្លៃច្រើនហួសលើបណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ ដោយស្រង់កំណត់ត្រារបស់តុលាការសហព័ន្ធដែលដាក់ប្តឹងនៅ Baltimore, របាយការណ៍នោះ បាននិយាយថា មេធាវីនៃក្រសួងយុត្តិធម៌អាមេរិក (DOJ) បាននិងកំពុងធ្វើការស៊ើបអង្កេត យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០២២ ថាតើក្រុមហ៊ុន SAP បានឃុបឃិតគ្នាដោយខុសច្បាប់ជាមួយក្រុមហ៊ុនផ្តល់ដំណោះស្រាយ IT ដែរឬយ៉ាងណា ដើម្បីរៀបតម្លៃលក់ទៅឱ្យយោធាសហរដ្ឋអាមេរិក និងអង្គភាពរដ្ឋាភិបាលជាច្រើនផ្សេងទៀត។ ក្រុមហ៊ុន SAP, Carahsoft, និងក្រសួង DOJ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំយោបល់នៅខាងក្រៅម៉ោងធ្វើការធម្មតានោះទេ។ តាំងពីព្រឹកព្រលឹមថ្ងៃនោះ Bloomberg បានរាយការណ៍ថា បណ្តាទីភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក បានរុករកការិយាល័យរបស់ក្រុមហ៊ុន Carahsoft ក្នុងតំបន់ Washington ។ អ្នកតំណាងក្រុមហ៊ុន Carahsoft បានប្រាប់ Bloomberg ថា ការស៊ើបអង្កេតនោះ គឺបានចូលទៅក្នុងក្រុមហ៊ុន ដែល Carahsoft […]

ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ហុងកុង លក់ផ្ទះ បញ្ចុះតម្លៃ២០% ក្រុមហ៊ុន Sun Hung Kai Properties Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏ធំបំផុតរបស់ហុងកុង កំពុងធ្វើទីផ្សារលើគម្រោងថ្មីជាមួយនឹងការបញ្ចុះតម្លៃ ២០% ដើម្បីទាក់ទាញក្រុមអ្នកទិញបន្ទាប់ពីមានការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះ។ យោងតាមក្រុមហ៊ុន Midland Realty ឱ្យដឹងថា គម្រោង Cullinan Sky របស់ក្រុមហ៊ុននៅតំបន់អតីតអាកាសយានដ្ឋាន Kai Tak បានដាក់តម្លៃ HK$ ១៩,៦៦៨ ($២,៥២៥) ក្នុងមួយហ្វីតការ៉េ ជាមធ្យមសម្រាប់វគ្គដំបូងរបស់ខ្លួន។ នោះគឺជាតម្លៃដែលបានបញ្ចុះប្រហែល 20% ទាបជាងគម្រោងថ្មីជាច្រើន នៅក្បែរនោះ។ ទោះបីជាមានការកាត់អត្រាការប្រាក់របស់ធនាគារហុងកុង ពីសប្តាហ៍មុនក៏ដោយ ក៏ទីផ្សារអចលនទ្រព្យនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងនោះមានទាំងសារពើភ័ណ្ឌផ្ទះច្រើនលើសលុប និងសេដ្ឋកិច្ចខ្សោយ។ ​យោង​តាម Bloomberg Intelligence ឱ្យដឹងថា ការ​ផ្គត់ផ្គង់ផ្ទះ​ថ្មី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ – ជាមួយ​នឹង​ការ​លក់​មិនដាច់ ​រយៈពេល ២០ឆ្នាំ​មកហើយ ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាងសំខាន់​ ​ក្នុង​ទីផ្សារ​លំនៅឋាន​នេះ​ នឹងមាន​កម្រិត​៕ Samsung នឹងវិនិយោគ 1.8 ពាន់លានដុល្លារបន្ថែមទៀតនៅភាគខាងជើងប្រទេសវៀតណាម ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង […]

មហាសេដ្ឋីឥណ្ឌា លោក មូកេះ អាំបានី ទិញយន្តហោះឯកជនដ៏ប្រណីតនិងថ្លៃបំផុត

លោក មូកេះ អាំបានី (Mukesh Ambani) ជាបុរសឧស្សាហកម្មនិយមឥណ្ឌាដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Reliance Industries បន្តបង្កើតចំណងជើងព័ត៌មានធំៗលើទំព័រកាសែត ជាមួយនឹងរបៀបរស់នៅចាយលុយមិនខ្វល់ និងការទិញយកសម្ភារៈដ៏លេចមុខមាត់។ ថ្មីៗនេះ លោក បានបន្ថែមយានជំនិៈដ៏ហំហានមួយទៀត ទៅកម្មសិទ្ធិទ្រព្យសម្បត្តិដ៏ប្រណីតគួរឱ្យចាប់អារម្មណ៍របស់គាត់ នោះគឺយន្តហោះឯកជនថ្លៃបំផុត Boeing 737 MAX 9 របស់ប្រទេសឥណ្ឌា។ ទ្រព្យសម្បត្តិរបស់ លោក មូកេះ អាំបានី ជាប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងបញ្ជីអ្នកមានទ្រព្យច្រើនបំផុតរបស់ទស្សនាវដ្ដី Forbes លោក លោក មូកេះ អាំបានី មានទ្រព្យសម្បត្តិសរុបចំនួន ១១៣.៩ ពាន់លានដុល្លារ ដែលមានន័យថា ប្រមាណជា Rs ៩,៥៣,០១៥ crore ។ យោងតាមរបាយការណ៍របស់កាសែត Barclays-Hurun India ឆ្នាំ ២០២៤ ឱ្យដឹងថា គ្រួសារ អាំបានី ដែលជារឿយៗត្រូវបានគេចាត់ទុកថា ជាអ្នកមានទ្រព្យច្រើនបំផុតរបស់ឥណ្ឌា មានទ្រព្យសម្បត្តិចំនួន ២៥,៧៥,០០ រូពី […]

តំណែងមហាសេដ្ឋី LVMH របស់លោក ប៊ែរណាដ អាណូដ ត្រូវបានធ្លាក់ទៅលំដាប់ទី៥ បន្ទាប់ពីខាតបង់ ៥៤ពាន់លានដុល្លារ

លោក ប៊ែរណាដ អាណូដ (Bernard Arnault) កាលពី៦ខែមុន គឺជាអ្នកមានទ្រព្យច្រើនបំផុតនៅលើភពផែនដី— ប៉ុន្តែពេលនេះបានធ្លាក់មកលំដាប់ទី៥ បន្ទាប់ពីទឹកប្រាក់៥៤ពាន់លានដុល្លាររបស់លោក ត្រូវបានខាតបង់នៅក្នុងការវិនិយោគភាគហ៊ុនធ្លាក់ចុះ តែត្រឹម៣ថ្ងៃ ។ លោកអាណូដ គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនយក្សបារាំង LVMH Moët Hennessy Louis Vuitton ដែលជាផលិតសម្ភារៈប្រណីត។ កាលពីចុងខែមីនា លោកមានទ្រព្យសម្បត្តិតម្លៃប្រមាណ ជា ២៣១ពាន់លានដុល្លារ ដោយធ្វើឱ្យលោកទទួលបានចំណាត់ថ្នាក់នាំមុខ ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos នៅទីកំពូល នៃសន្ទស្សន៍មហាសេដ្ឋីរបស់កាសែតសេដ្ឋកិច្ចអេឡិចត្រនិក Bloomberg ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៃម៉ូដទាន់សម័យរូបនេះ បានខាតបង់ចំនួន ៥៤ ពាន់លានដុល្លារ ចាប់តាំងពីពេលនោះមកបានធ្លាក់មកនៅ ១៧៧ ពាន់លានដុល្លារ នៅពេលផ្សារហ៊ុន បានបិទកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានទម្លាក់លោកមកកាន់ចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីអ្នកមានទ្រព្យ មិនត្រឹមតែលៅក្រោមលោក Musk និង […]

អតីត​រដ្ឋមន្ត្រីសិង្ហបុរី​ ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ទោស​ក្នុង​រឿងក្តីពុករលួយដ៏កក្រើកប្រទេស

អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី ត្រូវបានកាត់ទោសពីបទទទួលអំណោយ ក្នុងពេលកំពុងកាន់តំណែង បន្ទាប់ពីលោកបានសារភាពកំហុស នៅចំពោះមុខតុលាការក្នុងស្រុក។ លោក ស៊ូប្រាម៉ានៀន អ៊ីស្វារ៉ាន (Subramanian Iswaran) វ័យ៦២ ឆ្នាំពីដំបូង ត្រូវបានចោទប្រកាន់ពីបទពុករលួយ ប៉ុន្តែក្រុមរដ្ឋអាជ្ញា បានកែប្រែការចោទប្រកាន់ទាំងនេះនៅក្នុងអ្វីដែលត្រូវបានគេសន្មត់ថាជាការចាប់ផ្តើម នៃការកាត់ក្តីរបស់លោក កាលពីថ្ងៃអង្គារ។ ករណីពុករលួយពាក់ព័ន្ធនឹងមន្ត្រីសាធារណៈ គឺកម្រកើតមានណាស់នៅក្នុងប្រទេសសិង្ហបុរី ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានមោទនភាពចំពោះមុខមាត់ស្អាតស្អំ ហើយករណីរបស់ អ៊ីស្វារ៉ាន បានរួតរឹតរដ្ឋជាក្រុងមួយនេះ។ ពេលនេះ លោក អ៊ីស្វារ៉ាន ប្រឈមមុខនឹងការពិន័យ ឬជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំពីបទចោទប្រកាន់នីមួយៗ លើបទទទួលអំណោយ ឬការដឹងគុណ បើប្រៀបធៀបទៅនឹងការកាត់ទោសពុករលួយ ដែលត្រូវពិន័យរហូតដល់ ១០ម៉ឺនដុល្លារ ឬជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ។ លោក អ៊ីស្វារ៉ាន គឺជាអ្នកកាន់តំណែងនយោបាយដំបូង នៅក្នុងប្រទេសសិង្ហបុរីដែលត្រូវបានកាត់ទោសនៅក្នុងតុលាការ ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ។ លោក ត្រូវបានគេស្គាល់ច្រើនបំផុតសម្រាប់ការនាំយកការប្រណាំងរថយន្ត Formula 1 Grand Prix មកកាន់ប្រទេសកោះអាស៊ីអាគ្នេយ៍នេះ។ ការប្រណាំងរថយន្តថ្មី​បំផុត ​បាន​បញ្ចប់ទៅហើយ ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បង្ហាញ​ខ្លួនរបស់លោក […]

ប្រទេសចិន ប្រកាសយុទ្ធនាការជំរុញបន្ទាន់ ដើម្បីជំរុញឱ្យឈានដល់គោលដៅកំណើនប្រចាំឆ្នាំ

ធនាគារកណ្តាលរបស់ប្រទេសចិន (PBOC) បានប្រកាសភ្លាមៗ នូវការគាំទ្រផ្នែកគោលនយោបាយសម្រាប់សេដ្ឋកិច្ចមួយ ខណៈក្រុមអ្នកធ្វើគោលនយោបាយ បានធ្វើការជំរុញដ៏ទូលំទូលាយបំផុតរបស់ពួកគេរហូតមកដល់ពេលនេះ ដើម្បីឈានឱ្យដល់គោលដៅកំណើនប្រចាំឆ្នាំ នៅឆ្នាំនេះប្រមាណជា ៥% ។ ទេសាភិបាលធនាគារប្រជាជនចិន លោក ប៉ាន គង់សេង (Pan Gongsheng) បានប្រកាសពីវិធានការជំរុញសេដ្ឋកិច្ចជាច្រើន នៅឯសន្និសីទដ៏កម្រមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងប៉េកាំង ក្នុងនោះមានទាំងវិធានការលើកស្ទួយការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់ក្រុមអ្នកប្រើប្រាស់ និងក្រុមហ៊ុនសាជីវកម្ម និងការកាត់អត្រាការប្រាក់រយៈពេលខ្លីដ៏សំខាន់របស់ខ្លួន។ ប្រទេស​ចិន ​ក៏​នឹង​បញ្ចុះ​អត្រា​កម្ចី​ទិញ​ផ្ទះ​ សម្រាប់​កម្ចី​ទិញ​ផ្ទះ​ដែល​មាន​ស្រាប់ផងដែរ។ ប្រធានយុទ្ធសាស្រ្តម៉ាក្រូរបស់ប្រទេសចិននៃក្រុមហ៊ុន Standard Chartered Plc លោក Becky Liu បាននិយាយថា៖ “ការសម្រួលគោលនយោបាយរូបិយវត្ថុ កើតមានឡើងរឹងមាំជាងការរំពឹងទុក ដោយទាំងការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រាប្រាក់ចំណូលដែលបានតម្រូវ (RRR) ក្នុងពេលតែមួយ ។ យើងមើលឃើញចន្លោះសម្រាប់ការសម្រួលកាន់តែគ្មានការភ័យខ្លាច ក្នុងត្រីមាសខាងមុខនេះ ក្រោយពីមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលរបស់សហ័ន្ធ”។ ប្រាក់យួននៅឯនាយសមុទ្រ បានធ្លាក់ចុះ ០.១% នៅពេលដែលធនាគារ PBOC បានប្រកាសពីការកាត់បន្ថយនេះ។ ផលកម្រៃប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល ១០ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចុះមកដល់ ២% ដែលជាកំណត់ត្រាទាបថ្មីមួយ។ សមាមាត្រតម្រូវការទុនបម្រុង […]

កម្មវិធីឆាតយន្តរបស់ Meta’s AI នឹងចាប់ផ្តើមមានការនិយាយជាសំលេង ជាមួយក្រុមមនុស្សល្បីឈ្មោះ ប្រភពដែលដឹងពីផែនការរបស់ក្រុមហ៊ុននេះបានប្រាប់រ៉យទ័រពីថ្ងៃអង្ការថា ថៅកែ Facebook Meta Platforms គ្រោងនឹងប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានទទួលបាននូវកិច្ចព្រមព្រៀងជាមួយតារាសម្តែងជាច្រើន ក្នុងនោះមានទាំងអ្នកស្រី Judi Dench, Kristen Bell និងលោក John Cena ដើម្បីផ្តល់សំលេងដល់ឆាតយន្ត Meta AI របស់ខ្លួន ។ មនុស្សដដែលនោះ បាននិយាយថា មុខងារសម្លេងអូឌីយ៉ូថ្មីនោះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការជ្រើសរើសសំឡេងមួយ សម្រាប់ជាជំនួយការឌីជីថល ដូចទៅនឹង ChatGPT របស់ Meta ដែរ ដិោយជ្រើសរើសចេញពីបញ្ជីតារាល្បីចំនួន ៥រូប ដែលក្នុងនោះមានមានទាំងនាង Awkwafina និង លោក Keegan-Michael Key ក៏ដូចជាជម្រើសសំឡេងទូទៅជាច្រើនផងដែរ៕ ក្រុមមន្ត្រីធនាគារសហព័ន្ធ បើកទ្វារបើកចំហ សម្រាប់ការបន្ថយអត្រាការប្រាក់ដ៏ធំម្តងទៀត មន្ត្រីធនាគារកណ្តាល១ក្រុមកាលពីថ្ងៃអង្គារ បានបើកទ្វារចំហរចំពោះការកាត់បន្ថយអត្រាការប្រាក់ដ៏ធំបន្ថែមទៀត ដោយកត់សម្គាល់ថា អត្រាបច្ចុប្បន្ននៅតែមានទម្ងន់ធ្ងន់លើសេដ្ឋកិច្ចអាមេរិកនៅឡើយ។ នៅក្នុងព្រឹត្តិការណ៍ Q&A កម្រិតមធ្យម១ ប្រធានធនាគារកណ្តាលទីក្រុងឈីកាហ្គោ […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព