ចំនួនអ្នកមានទ្រព្យកំពូល នៅប្រទេសចិន កើនឡើងទ្វេដង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ
របាយការណ៍មួយបានរកឃើញថា ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិវិនិយោគចាប់ពី 100លានដុល្លារL;gបានកើនឡើងទ្វេដងនៅក្នុងប្រទេសចិនក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ គឺលឿនជាងបណ្តាប្រទេសលោកខាងលិចទៅទៀត។ យោងតាមរបាយការណ៍ដោយក្រុមហ៊ុនប្រឹក្សាការធ្វើចំណាកស្រុកវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Henley & Partners ឱ្យដឹងថា អត្រាកំណើន ១០៨% របស់ប្រទេសចិន បានឡើងលើសសូម្បីតែសមត្ថភាពកំពូលរបស់សហរដ្ឋអាមេរិកទៅទៀត ដែលចំណាត់ថ្នាក់មហាសេដ្ឋីបានការកើនឡើងត្រឹម កំណើនមហាសេដ្ឋីនៅអឺរ៉ុប មានសភាពខ្សោយ ដោយកើនត្រឹមតែ ២៦% ក្នុងរយៈពេលនេះ។ របាយការណ៍នោះ បាននិយាយថា៖ “អាមេរិក និងចិន បានជួបប្រទះនូវអ្វីដែលត្រូវបានគេពិពណ៌នាថាកំណើនជាមហាសេដ្ឋី រយលានដុល្លារ ដែលមានសមត្ថភាពធ្វើបានខ្លាំងជាងសមភាគីអឺរ៉ុបរបស់ពួកគេ ” ។ ចំនួនមហាសេដ្ឋីនៅទូទាំងពិភពលោក បានកើនឡើង ៥៤% ក្នុងទសវត្សរ៍ចុងក្រោយនេះ។ ទីក្រុងនៅអាស៊ីជាច្រើន កំពុងឡើងឋានៈមហាសេដ្ឋីយ៉ាងឆាប់រហ័ស ដោយទីក្រុង និងដែនដីចំនួន ៤ ពេលនេះ ស្ថិតក្នុងចំណោមលំដាប់មហាសេដ្ឋីកំពូលទាំង ១០ របស់ពិភពលោក។ ទីក្រុងប៉េកាំង សិង្ហបុរី សៀងហៃ និងហុងកុង បានដណ្តើមយកចំណាត់ថ្នាក់លេខ៥ ដល់ទី៨ ដែលក្រុងនីមួយៗ មានមហាសេដ្ឋីរយលានដុល្លារជាង ៣០០ នាក់។ ទាំងសិង្ហបុរី និងហុងកុង […]
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast រាយការណ៍ពីការខាតដើមជាបន្តបន្ទាប់ យោងតាមឯកសារផ្សារហ៊ុនរបស់ខ្លួន ឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានរាយការណ៍កាលពីថ្ងៃសុក្រអំពីការខាតបង់ក្នុងត្រីមាសទី២នេះ កាន់តែច្រើនទៅ ដែលបង្កដោយការចំណាយថ្លៃដើមកើនឡើង ដែលទាក់ទងទៅនឹងការពង្រីកនៅតំបន់អាស៊ីដ៏មានមហិច្ឆតារបស់ខ្លួន បើទោះបីជាប្រាក់ចំណូលរបស់ខ្លួននៅតែមានទំនោរកើនឡើងក៏ដោយ ។ VinFast ដែលបានចាប់ផ្តើមចែកចាយរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុន បានរាយការណ៍ពីការខាតបង់សរុបចំនួន ២២៤លានដុល្លារ ក្នុងអំឡុងខែមេសា ដល់ខែមិថុនា បើធៀបនឹងការខាតបង់សរុបចំនួន ១៥១ លានដុល្លារ នៅក្នុងត្រីមាសមុន៕ ក្រុមហ៊ុន GM នឹងកោះហៅរថយន្តភីកអាបជិត៤៥០,000 គ្រឿង និងរថយន្ត SUV នៅអាមេរិក រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រនេះថា ក្រុមហ៊ុន General Motors កំពុងប្រមូលរថយន្តភីកអាប់ និងរថយន្ត SUV ចំនួន ៤៤៩,៦៧២ គ្រឿងនៅអាមេរិក មកវិញ ដោយសារតែការព្រមានអំពីប្រេងហ្វ្រាំងទាបដែលមិនដំណើរការ។ ការប្រមូលមកវិញនោះ រួមមានរថយន្ត Chevrolet Silverado 1500 ស៊េរីឆ្នាំ ២០២៣, GMC Sierra 1500, Chevrolet Tahoe […]
ក្រុមហ៊ុន Alibaba Cloud ចូលរួមជាមួយក្លឹបបញ្ញាសិប្បនិម្មិត LLM ជំនាន់ថ្មី របស់ចិន
ក្រុមហ៊ុន Alibaba Cloud ដែលជាអង្គភាពសេវាកុំព្យូទ័រពពក របស់ក្រុមហ៊ុនបច្ចេកវិទ្យាទម្ងន់ធ្ងន់របស់ចិន Alibaba Group Holding Ltd កាលពីថ្ងៃព្រហស្បតិ៍ បានចេញកំណែចុងក្រោយបំផុត នៃម៉ូដែលភាសាដ៏ធំ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត Qwen 2.5 ជាទង្វើមួយ ដែលក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ បាននិយាយថា នឹងជំរុញកម្មវិធីពាណិជ្ជកម្មខ្នាតធំ នៃបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សេវាកម្មកុំព្យូទ័រពពក (Cloud Computing Services) គឺជាការផ្តល់ជូនសេវាទាក់ទងនឹងកុំព្យូទ័រ ក្នុងនោះមានទាំងម៉ាស៊ីនអ្នកបម្រើមេ, កន្លែងផ្ទុកទិន្នន័យ, កិច្ចការបណ្តាញ, ផ្នែកសូហ្វវែរ, កិច្ចការវិភាគ និងភាពវៃឆ្លាត តាមបណ្តាញអ៊ីនធឺណិត ដើម្បីផ្តល់នូវការច្នៃប្រឌិតកាន់តែលឿន, ធនធានដែលអាចបត់បែនបាន និង មាត្រដ្ឋានសេដ្ឋកិច្ច។ Alibaba ក៏ជាថៅកែកាសែត South China Morning Post ផងដែរ។ ក្រុមហ៊ុនបាននិយាយថា គំរូម៉ូដែល Qwen 2.5 ដែលទើបដាក់ឱ្យដំណើរការថ្មីៗ មានរង្វាស់ចាប់ពី ០.៥ ពាន់លាន ដល់ ៧២ […]
យន្តហោះ ផលិតក្នុងស្រុករបស់ចិន C919 អាចហោះហើរទៅដល់ “ដំបូលពិភពលោក”
យន្តហោះស៊ីវិលរាងចង្អៀតផលិតក្នុងស្រុកដំបូងរបស់ប្រទេសចិន បានហោះហើរទៅដល់រដ្ឋធានីនៃតំបន់ស្វយ័តទីបេជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយឡើងដល់ព្រលានយន្តហោះខ្ពស់បំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថា មានអាកាសធាតុដ៏លំបាក។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ឱ្យដឹងថា យន្តហោះធុន C919 “បានចុះចតយ៉ាងរលូន” នៅអាកាសយានដ្ឋាន Lhasa Gonggar ភាគខាងលិចប្រទេសចិន បន្ទាប់ពីធ្វើដំណើរប្រហែល២ម៉ោងពីទីក្រុង ឆេងទូ ក្នុងខេត្ត ស៊ីឈួន ភាគនិរតី។ អាកាសយានដ្ឋាន Lhasa ដែលបម្រើឱ្យរដ្ឋធានីទីបេ ស្ថិតក្នុងកម្ពស់ប្រហែល ៣,៦៥០ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ក្នុងតំបន់ភ្នំហិមាល័យ ដែលគេឱ្យឈ្មោះថា ជា “ដំបូលនៃពិភពលោក” ។ លោក Li Hanming អ្នកវិភាគអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ បាននិយាយថា សម្ពាធខ្យល់ទាបមានន័យថា យន្តហោះគួរតែស្ថិតក្នុងទម្រង់កម្រិតកំពូល។ លោក Li បាននិយាយថា៖ “ការផ្លាស់ប្តូរសម្ពាធខ្យល់ដោយសារការកើនឡើង តម្រូវឱ្យមានការសមត្ថភាពបន្ថែមសម្រាប់ហោះឡើង និងចុះចត ដោយសុវត្ថិភាព” ។ បន្ទាប់ពីការហោះហើរជាង ៣,៧០០ ជើង, អ្នកដំណើរកន្លះលាននាក់, ភាពទៀងទាត់ពេលវេលាល្អ និងការផ្ទុកអ្នកដំណើរច្រើនជាងមធ្យមក្នុងរយៈពេល ១៥ ខែចុងក្រោយ, ក្រុមហ៊ុនអាកាសចរណ៍ China […]
ហេតុផល ៦ យ៉ាង ដែលអូស្ត្រាលី បដិសេធការស្នើសុំទិដ្ឋាការនិស្សិត-និស្សិត
ក្រសួងមហាផ្ទៃ របស់ប្រទេសអូស្ត្រាលី បានបង្ហាញមូលហេតុសំខាន់ៗចំនួន៦សម្រាប់ការបដិសេធការស្នើសុំទិដ្ឋាការសិស្សនិស្សិត ក្នុងនោះមានទាំងការរៀបចំឯកសារមិនពេញលេញ និងចេតនាមិនស្មោះត្រង់។ ប្រទេសអូស្ត្រាលី បានអនុម័តបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងសម្រាប់ការចុះឈ្មោះនិស្សិតអន្តរជាតិ ចំពេលមានការកើនឡើង នៃការដាក់ពាក្យសុំ ចាប់តាំងពីមានការរាតត្បាត ជំងឺ Covid-19 ។ ឥឡូវនេះ វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៦ ដែលមានចំនួនការដាក់ពាក្យសុំច្រើនបំផុត ដោយកើនឡើងពី ១៨,៧០០នាក់ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដល់ជាង ២៤,៤០០នាក់ នៅក្នុងឆ្នាំបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ អត្រាអនុម័តទទួលយក បានថយចុះពី ៩១% មកនៅ ៧៦% ជាអត្រាទាបបំផុត ក្នុងរយៈពេល ១៨ ឆ្នាំមកនេះ។ នៅឯកម្មវិធីបង្ហាញសេវកម្មអប់រំរបស់រដ្ឋ New South Wales Education Showcase Vietnam 2024 ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញពីសប្តាហ៍មុន លោកស្រី Katherine Tranter មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ទទួលបន្ទុកទិដ្ឋាការនិស្សិត នៃក្រសួងមហាផ្ទៃ អូស្ត្រាលី បាននិយាយថា ការធ្លាក់ចុះនៃអត្រាការអនុម័តនេះ គឺជាផ្នែកមួយនៃនិន្នាការកាន់តែធំដែលប៉ះពាល់ដល់ ប្រទេសកំពូលទាំង ១០ ភាគច្រើនបំផុត ដែលមានចំនួននិស្សិតអន្តរជាតិច្រើនបំផុតនៅប្រទេសអូស្ត្រាលី […]
ប្រាក់ដុល្លារ និងផ្សារហ៊ុន កើនឡើង នៅពេលដែលធនាគារសហព័ន្ធ កាត់បន្ថយការការប្រាក់តិចតួច
ប្រាក់ដុល្លារបានលោតឡើងបន្តិច ការចំណេញមូលបត្របំណុលរយៈពេលវែង បានកើនឡើង ហើយផ្សារភាគហ៊ុនអាស៊ី ក៏បានរំកិលឡើង បន្ទាប់ពីធនាគារកណ្តាលសហព័ន្ធ បានប្រកាសពីការកាត់បន្ថយអត្រាមូលដ្ឋានចំនួន ៥០ពិន្ទុមូលដ្ឋាន (០.៥%) និងបានឱ្យសញ្ញាថាមាន វដ្តនៃការកាត់បន្ថយដែលបានវាស់វែងនៅពេលខាងមុខទៀត ដោយទុកផ្លូវបើកចំហរ ឆ្ពោះទៅរកការកាត់បន្ថយប្រយ័ត្នប្រយែង សម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ សន្ទស្សន៍ S&P 500 បានឡើងខ្ពស់បំផុត១យប់ ហើយទោះបីជាវាបិទទៅវិញ ដោយធ្លាក់ទាបជាងបន្តិចក៏ដោយ ក៏អនាគត បានកើនឡើង ១% ពេញ១ថ្ងៃអាស៊ី ហើយសន្ទស្សន៍ Nasdaq បានកើនឡើង ១% ។ សតញទស្សន៍អនាគតរបស់អឺរ៉ុប បានកើនឡើង ១% ហើយសន្ទស្សន៍អនាគត FTSE កើនឡើង ០.៨% ។ ផ្សារហ៊ុន Nikkei របស់ជប៉ុន បានកើនឡើង ២.៣% ហើយទីផ្សារភាគហ៊ុនក្នុងប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី បានឡើងខ្ពស់បំផុត ខណៈ ការប្រឹងប្រេងដែលជំរុញសេដ្ឋកិច្ចកំពុងដំណើរការនៅប្រទេសចិន បានទម្លាក់ផលចំណេញប័ណ្ណបំពុលចិន និងបានធ្វើឱ្យសន្ទស្សន៍ភាគហ៊ុនហុងកុង និងដីគោក កើនឡើង។ ធនាគារកណ្តាលសហព័ន្ធ បានបន្ទាបបង្អួចរបស់ខ្លួន សម្រាប់អត្រាគោលនយោបាយគោលត្រឹម ៥០ពិន្ទមូលដ្ឋាន […]
សេដ្ឋីនីវៀតណាម ប្រឈមនឹងការកាត់ទោសគៃបន្លំជាលើកទី២ បន្ទាប់ពីកាត់ទោសប្រហារជីវិត
ការកាត់ទោសសេដ្ឋីនីអចលនទ្រព្យ អ្នកស្រីទ្រឿង មីឡាន (Truong My Lan) ពីបទឆបោកប្រាក់ចំនួន ៣០លានលានដុង (១.២ ពាន់លានដុល្លារ) ពីក្រុមអ្នកវិនិយោគមូលបត្របំណុល និងបទឧក្រិដ្ឋដែលបានចោទប្រកាន់ផ្សេងទៀត បានចាប់ផ្តើមនៅតុលាការប្រជាជននៃទីក្រុងហូជីមិញកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងអាវដៃវែងពណ៌ខៀវ និងពាក់ម៉ាស់ អ្នកស្រី ត្រូវបានគេនាំចូលបន្ទប់តុលាការ នៅម៉ោងប្រហែល ៧ និង ៤៥ នាទីព្រឹក ហើយនឹងត្រូវកាត់ទោសរួមជាមួយបុគ្គល៣៣ នាក់ ក្នុងនោះមានទាំងក្មួយស្រី នាង Truong Hue Van និងប្តី លោក Eric Chu។ មេធាវីជិត ១០០នាក់ នឹងការពារជនជាប់ចោទទាំងនោះ ក្នុងនោះមានមេធាវី៤នាក់សម្រាប់អ្នកស្រីឡាន ហើយបុគ្គលចំនួន ៥៣០នាក់ ត្រូវបានកោះហៅពីបទជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ។កៅអីប្រហែល១០០០ ត្រូវបានគេរៀបចំ នៅក្រៅបន្ទប់សវនាការសម្រាប់ក្រុមអ្នកពាក់ព័ន្ធដើម្បីតាមមើលដំណើរការនីតិវិធីនេះ។ តុលាការ បាននិយាយថា ក្រុមអ្នកវិនិយោគមូលបត្របំណុល មិនត្រូវការឱ្យចូលរួមទេ ដោយសារចំនួន របស់ពួកគេច្រើនពេក។ ទោះជាយ៉ាងណាក៏ដោយ ពួកគេខ្លះ បានបង្ហាញខ្លួន និងបានស្នើសុំចូលរួម។ អ្នកស្រី ឡាន […]